ព័ត៌មានអន្តរជាតិ

ថៃ នឹងអនុញ្ញាតឱ្យនគរបាលប្រុស ទុកសក់បានប្រវែង៥សង់ទីម៉ែត្រ

by Wassayos Ngamkham

បរទេស៖ អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ Torsak Sukvimol បានពិនិត្យឡើងវិញនូវទប្បញ្ញត្តិរបស់នគរបាល ដើម្បីអនុញ្ញាតឱ្យមន្ត្រីជាបុរស អាចទុកសក់បានប្រវែង ៥សង់ទីម៉ែត្រ។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមប្រភពពីប៉ូលីស លេខកូដអនុវត្តឯកសណ្ឋានឆ្នាំ ២០២៣ បានលុបចោលបទប្បញ្ញត្តិទាក់ទងនឹងឯកសណ្ឋានប៉ូលីសដែលបានកំណត់ក្នុងឆ្នាំ ២០១៨ ។

ក្នុងន័យនេះ មន្ត្រីប៉ូលីសប្រុសត្រូវបានអនុញ្ញាតឱ្យបណ្តុះសក់មិនលើសពី ៥ សង់ទីម៉ែត្រ ខណៈដែលផ្នែកទាំងសងខាង និងផ្នែកខាងក្រោយក្បាលគួរតែតិចជាង ១ សង់ទីម៉ែត្រ។

ប្រភពដដែលបានបន្តថា កន្លងមកមន្ត្រីជាបុរសត្រូវកោរសក់ខ្លីខ្លាំងទាំងសងខាង និងខាងក្រោយកោរសក់ទាំងស្រុង។

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top