បរទេស៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន បានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកយកព័ត៌មានរបស់រ៉យទ័រ កាលពីថ្ងៃអាទិត្យថា ការធានាការគាំទ្រផ្នែកហិរញ្ញវត្ថុ កាន់តែមានភាពលំបាកឡើង សម្រាប់រដ្ឋាភិបាទីក្រុងគៀវ ខណៈដែលអ្នកគាំទ្រលោកខាងលិច របស់ប្រទេសនេះបានផ្លាស់ប្តូរការយកចិត្តទុកដាក់ របស់ពួកគេចំពោះបញ្ហាក្នុងស្រុក និងភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយនៅទីនេះ។
ថ្លែងនៅខាងក្រៅកិច្ចប្រជុំ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF និងធនាគារពិភពលោកនៅទីក្រុង Marrakech លោក Sergey Marchenko បាននិយាយថា ក្រុងគៀវត្រូវខិតខំប្រឹងប្រែងទ្វេដងនៅពេលនេះ ដើម្បីបញ្ចុះបញ្ចូលដៃគូរបស់ខ្លួន ឱ្យបន្តផ្តល់ការគាំទ្របន្ថែមទៀតបើប្រៀបធៀប ទៅនឹងកិច្ចប្រជុំប្រចាំឆ្នាំចុងក្រោយ បំផុតកាលពីពេលកន្លងមក។
លោករដ្ឋមន្ត្រីបានសារភាព ដោយសំដៅទៅលើជម្លោះជាមួយរុស្ស៊ីថា ខ្ញុំអាចមើលឃើញថាភាពហត់នឿយច្រើន ខ្ញុំឃើញភាពទន់ខ្សោយជាច្រើន ក្នុងចំណោមដៃគូរបស់យើង ពួកគេចង់បំភ្លេចពីសង្គ្រាម ប៉ុន្តែសង្រ្គាមនៅតែបន្តកើតមាន ពេញលក្ខណៈនៅឡើយនៅពេលនេះ។
លោកMarchenko ក៏បានលើកឡើងអំពីការ បោះឆ្នោតឆ្នាំក្រោយនៅអាមេរិក និងអឺរ៉ុបថាជាការរំខានមួយទៀត ដោយលោកបានសង្កត់ធ្ងន់ថា៖ ការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ និងបរិបទនយោបាយផ្ទៃក្នុង នៅក្នុងប្រទេសផ្សេងៗគ្នា កំពុងធ្វើឱ្យរដ្ឋាភិបាលរបស់សម្ព័ន្ធមិត្ត មិនសូវយកចិត្តទុកដាក់លើ ការគាំទ្រអ៊ុយក្រែនទៀតឡើយ ៕
ប្រែសម្រួល៖ ស៊ុន លី
https://www.rt.com/business/584960-western-partners-losing-focus-ukraine-aid/
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
