ប៉េកាំង៖ នៅក្នុងមជ្ឈមណ្ឌលថែទាំកុមារក្នុងទីក្រុងញូវយ៉ក កុមារអាយុមួយឆ្នាំ Nicholas Dominici បានបិទភ្នែករបស់គាត់ជារៀងរហូត (ស្លាប់) ហើយមានទារក ៣នាក់ផ្សេងទៀត ដែលមានអាយុពី ៨ខែដល់ពីរឆ្នាំត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ ក្នុងនោះអ្នកឆ្លើយតបដំបូងមានការភ្ញាក់ផ្អើល ដែលដឹងថាកុមារត្រូវបានបំពុលដោយសារធាតុ fentanyl ។
ម្ចាស់មណ្ឌលនិងអ្នកផ្សេងទៀតត្រូវបានគេរកឃើញថា បានរក្សាទុកនិងចែកចាយថ្នាំញៀនក្នុងថ្នាលបណ្តុះបណ្ដាល។ ប៉ូលិសបានរកឃើញថ្នាំ fentanyl និងឧបករណ៍ផលិតថ្នាំញៀនមួយគីឡូក្រាមនៅក្បែរកន្ទេលដែលក្មេងៗដេក និងលេង។
ករណីបែបនេះគ្រាន់តែជាចំណុចមួយនៃផ្ទាំងទឹកកកនៃការរីករាលដាលនៃថ្នាំញៀនរ៉ាំរ៉ៃរបស់អាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិកបានកត់សម្គាល់នៅក្នុងរបាយការណ៍វាយតម្លៃការគំរាមកំហែងមាតុភូមិឆ្នាំ២០២៤ ថាគ្រឿងញៀនសម្លាប់ និងបង្កគ្រោះថ្នាក់ដល់ជនជាតិអាមេរិកច្រើនជាងជារៀងរាល់ឆ្នាំ។
សហរដ្ឋអាមេរិក ថ្វីត្បិតតែមានប្រជាជនត្រឹមតែ ៥ ភាគរយនៃចំនួនប្រជាជនពិភពលោកក៏ដោយ វាមានចំនួន ៨០ភាគរយនៃការប្រើប្រាស់អាភៀនទូទាំងពិភពលោក។
អាមេរិកបានប្រកាស “សង្រ្គាម” លើគ្រឿងញៀនជាង ៥០ ឆ្នាំមុន ប៉ុន្តែអាណាចក្រនៃការឈឺចាប់ ដែលត្រូវបានបង្កើតឡើងដោយអ្នកនយោបាយបម្រើខ្លួនឯង និង Big Pharma នៅតែមានជីវិត និងសម្លាប់ជីវិតមនុស្សនៅឡើយ៕
ប្រែសម្រួល ឈូក បូរ៉ា