ព័ត៌មានជាតិ

សម្ដេចតេជោ​ហ៊ុន​ សែនចាត់ទុក​ iPhone 15 ទើបចេញថ្មីជាប្រភេទទូរសព្ទ​ ដែលពិបាកប្រើបំផុត

ភ្នំពេញ​ ៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា​ បានឲ្យដឹងថា​ សម្ដេច​ នៅតែស្រឡាញ់​ និងប្រើ iPhone ដដែល​ តែចង់ផ្តាំទៅអ្នកមិនទាន់ប្រើ iPhone15 ផ្អាកប្រើសិន កុំឲ្យរងគ្រោះដូចសម្ដេច​ ព្រោះទូរស័ព្ទប្រភេទថ្មី​ ដែលលំបាកប្រើបំផុត។

តាមរយៈគេហទំព័រហ្វេសប៊ុក​ នៅយប់ថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០២៣នេះ​ សម្តេចតេជោ​ ហ៊ុន​ សែន​ បានឲ្យដឹងទៀតថា​ សម្ដេច​ជាមនុស្សម្នាក់ដែលប្រើទូរស័ព្ទត្រកូល iPhone ក្នុងចំនួនច្រើននិងគ្រប់ជំនាន់។ ទូរស័ព្ទ iPhone នេះបានជួយការងារ​ សម្ដេចយ៉ាងច្រើន ដែល​ សម្ដេច​ សូមអរគុណ​ និងកោតសរសើរ។

សម្ដេចតេជោ​ គូសបញ្ជាក់ថា​ “អ្វីដែលជាការកត់សំគាល់គឺ iPhone 15 ដែល
ទើបចេញថ្មីជាប្រភេទទូរស័ព្ទដែលលំបាកប្រើបំផុត។ ខ្ញុំកំពុងប្រើ iPhone 15 ចំនួន៤គ្រឿងគឺពិបាកប្រើដូចគ្នា។​ ខ្ញុំកំពុងត្រៀមវិលទៅ iPhone 14.13.12 វិញ។ ខ្ញុំនៅតែស្រឡាញ់និងប្រើ iPhone ដដែលតែចង់ផ្តាំទៅអ្នកដែលមិនទាន់ប្រើ iPhone15 ផ្អាកប្រើសិន កុំឲ្យរងគ្រោះដូចខ្ញុំ។ សង្ឃឹមថាក្រុមហ៊ុន និងរកវិធីសម្រួលដើម្បីប្រើបានស្រួល”៕

To Top