ព័ត៌មានអន្តរជាតិ

វៀតណាម មានអ្នកឆ្លងជំងឺអុតស្វា នៅក្រុងហូជីមិញ កើនឡើងដល់១៩ករណី

ហាណូយ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ថា ក្រសួងសុខាភិបាលវៀតណាម បានរាយការណ៍នៅថ្ងៃចន្ទនេះថា ក្រុងហូជីមិញ ស្ថិតភាគខាងត្បូង នៃប្រទេសវៀតណាម បានរាយការណ៍ពីករណីជំងឺអុតស្វាចំនួន៩បន្ថែមទៀត ក្នុងរយៈពេលមួយសប្តាហ៍ ដែលនាំឱ្យមានការឆ្លងសរុបដល់ទៅ១៩ករណី ។

គួរបញ្ជាក់ថា ទីក្រុងហូជីមិញកំពុងដាក់ឱ្យនៅដាច់ពីគេ និងព្យាបាលអ្នកកើតជំងឺគ្រុនអុត ចំនួន១២នាក់ ដែលពួកគេទាំងអស់មានស្ថានភាពសុខភាពថេរ ។

នៅក្នុងប្រទេសវៀតណាម ជំងឺអុតស្វាគឺជាជំងឺឆ្លងមួយប្រភេទនៃក្រុម B ។

ចាប់តាំងពីករណីដំបូងត្រូវបានរកឃើញនៅក្នុងខែកញ្ញា ឆ្នាំ២០២២ មន្ទីរសុខាភិបាលទីក្រុងហូជីមិញបានបញ្ជាឱ្យមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ និងកន្លែងសុខភាពផ្សេងទៀតដើម្បីពង្រឹងការការពារ និងការគ្រប់គ្រងក្នុងចំណោមសហគមន៍ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top