បរទេស៖យោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថាប្រទេសអ៊ីស្រាអែលបានបដិសេធមិនទទួលយកការចង់បានរបស់លោក Vladimir Zelensky ឡើយដែលមានបំណងចង់បំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៊ីស្រាអែល។
ប្រភពដកស្រង់សំដីដោយ RT បានឲ្យដឹងទៀតថាអ៊ីស្រាអែលបានពន្យល់លោក Zelensky នេះគឺមិនមែនជាពេលវេលាដែលសមរម្យនោះទេ សម្រាប់ការធ្វើដំណើរបែបនេះ។
ថ្មីៗនេះគេជឿជាក់ថាប្រធានាធិបតីអ៊ុយក្រែនរូបនេះបានបង្ហាញអំពីបំណងចង់ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken។
គួរឲ្យដឹងដែរថាចេតនារបស់មេដឹកនាំអ៊ុយក្រែនរូបនេះនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលគឺដើម្បីបង្ហាញពី សាមគ្គីភាពហើយដំណើរទស្សនកិច្ចនេះនឹងជំរុញ ឲ្យមានការគាំទ្រអន្តរជាតិសម្រាប់ការវាយលុករបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាបន្ថែមទៀតផងដែរ៕
ប្រែសម្រួល៖ស៊ុនលី