ព័ត៌មានជាតិ

ក្រោយប្រជាជនចិន ដាក់ឈ្មោះថ្មីឲ្យថា បុរសសង្ហាធ្វើដំណើរបញ្ច្រាស់ សម្ដេចតេជោចោទសួរថា «តើខ្ញុំពិតជាសង្ហាមែនទេ?»

ភ្នំពរញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចោទជាសំណួរយ៉ាងខ្លីថា «តើខ្ញុំពិតជាសង្ហាមែនទេ?» ។ ការចោទសួររបស់សម្ដេច ធ្វើឡើងបន្ទាប់ពីកាលពីពេលថ្មីៗកន្លងទៅនេះ ប្រជាជនចិន បានដាក់ឈ្មោះថ្មីឲ្យសម្ដេចថា បុរសសង្ហាធ្វើដំណើរបញ្ច្រាស់ ។

ប្រជាជនចិនដាក់ឈ្មោះថ្មី ឲ្យនាយករដ្ឋមន្រ្តីកម្ពុជាថា បុរសសង្ហាដើរបញ្រ្ចាស់ទិស ក៏ព្រោះថាប្រទេសនានា បានរើសអើងចិនបិទ ជើងហោះហើរ ជាមួយប្រទេសចិន ស្របពេលដែលចិន កំពុងជួបវិបត្តិ មេរោគកូវីដ១៩ តែផ្ទុយទៅវិញ សម្ដេចតេជោ ហ៊ុនសែន មិនត្រឹមតែមិនរើសអើងចិននោះទេ ថែមទាំងហ៊ាន ធ្វើដំណើរទៅទស្សនកិច្ច នៅទីក្រុងប៉េកាំង ផងដែរ។​

សម្ដេចតេជោ ហ៊ុន សែន បានសរសេរសារលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី២៩ កុម្ភៈនេះថា «ថ្ងៃ២៤កម្ភះ២០២០កន្លងមកនេះ មានស្ត្រីអ្នកកាសែតចិនម្នាក់ បានប្រាប់ខ្ញុំថា មានជនជាតិចិនមួយចំនួន បានដាក់ឈ្មោះឲ្យខ្ញុំថា បុរសសង្ហាធ្វើដំណើរបញ្ច្រាស់ ។ តើខ្ញុំពិតជាសង្ហាមែនទេ? ក្នុងឯកសណ្ឋានវាយ កូនគោលនាព្រឹកនេះ។ សូមទោសនិយាយលេងទេព្រោះបើ
ទោះជាសង្ហា ឬមិនសង្ហា ក៍ពេលនេះមានចៅ ២០នាក់រួចទៅហើយដែរ» ៕

To Top