ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹងស្តីពី ការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ គ្រប់ប្រភេទនៅលើកំណាត់ផ្លូវខេត្តលេខ១ កាដេ៩(៣៤ចាស់)ផ្លូវខេត្តលេខ១កាដេ១០ (១៤៥ចាស់) ផ្លូវខេត្តលេខ១កាដេ១១ (១៤៣ចាស់) ក្នុងស្រុកកណ្ដាលស្ទឹង និងស្រុកអង្គស្នួល។
តាមរយៈ សេចក្តីជូនដំណឹងបានឱ្យដឹងថា ដោយសារមួយ រយៈនេះអាកាសធាតុមានការប្រែប្រួល មានភ្លៀងធ្លាក់ជាប្រចាំ ដែលបណ្ដាលឱ្យមានជំនន់ទឹកភ្លៀងជាខ្លាំង និងមានការជន់ទឹកតំបន់មួយចំនួន ក្នុងស្រុកកណ្តាលស្ទឹង និងស្រុកអង្គស្នួល ខេត្តកណ្តាល ។ ដូច្នេះដើម្បីជួយ សម្រួល និងទប់ស្កាត់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ដែលបណ្តាលឱ្យខូចផ្លូវមួយចំនួន មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល សូមធ្វើការបិទចរាចរណ៍ រថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់ គ្រប់ប្រភេទនៅលើផ្លូវខេត្តលេខ ១កាដេ៩ (៣៤ចាស់), ផ្លូវខេត្តលេខ១ការដ១០ (១៤៥ចាស់) និងផ្លូវខេត្តលេខ ១កាដេ១១ (១៤៣ចាស់ ) ស្ថិតក្នុងស្រុកកណ្តាលស្ទឹង និងស្រុកអង្គស្នួល ខេត្តកណ្តាល ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៣ នេះតទៅ ។ ចំពោះរថយន្តដឹកទំនិញក្រោម ៥តោន និងរថយន្តគ្រួសារអនុញ្ញាតឱ្យធ្វើចរាចណ៍ បានជាធម្មតា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី៕