ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ចាប់ផ្តើមជន្លៀសបុគ្គលិកទូត នៅតាមប្រទេសអារ៉ាប់

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសអ៊ីស្រាអែល បានជម្លៀសបុគ្គលិក នៃស្ថានទូតរបស់ខ្លួននៅទីក្រុង Rabat និង Cairo កាលពីថ្ងៃពុធដោយសារតែ ការប្រមូលផ្តុំគ្នាគាំទ្រប៉ាឡេស្ទីន ប្រឆាំងនឹងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ការប្រមូលផ្តុំគ្នាជាច្រើន ត្រូវបានធ្វើឡើងនៅមុខបេសកកម្ម របស់អ៊ីស្រាអែលនៅក្នុងរដ្ឋធានីអេហ្ស៊ីប និងម៉ារ៉ុក ក៏ដូចជាស្ថានទូតអ៊ីស្រាអែលផ្សេងទៀត នៅក្នុងទីក្រុងនានាជុំវិញពិភពលោក បន្ទាប់ពីការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យ Al-Ahli នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៤៧១នាក់ បានស្លាប់និងរបួ៣១៤នាក់។

បាតុកម្មគាំទ្រប៉ាឡេស្ទីន ក៏បានកើតឡើងនៅទុយនីស៊ី លីប៊ី លីបង់ អាល្លឺម៉ង់ អ៊ីរ៉ាក់ តួគី ហ្ស៊កដានី អ៊ីរ៉ង់ ស៊ីរី គុយវ៉ែត និងប្រទេសផ្សេងទៀត បន្ទាប់ពីការវាយប្រហារផង។ ជា​លទ្ធផល អាជ្ញាធរ​អ៊ីស្រាអែល​បាន​បង្កើន​វិធានការ​សន្តិសុខ​ ក្នុង​បេសកកម្ម​ការទូត​ទូទាំង​ពិភពលោក។

ក្នុងនោះផងដែរទុយនីស ជារដ្ឋធានីនៃប្រទេសទុយនីស៊ី គេបានសង្កេតឃើញមានបាតុកររាប់ពាន់នាក់ ដែលតវ៉ាប្រឆាំងនឹងការ វាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីបដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top