ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មាតុភូមិនិវត្តន៍ពីទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ ។
តាមការគ្រោងទុក ដំណើរមាតុភូមិនិវត្តន៍ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញពីទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅល្ងាចថ្ងៃទី២០ តុលានឹងមកដល់ព្រះរាជាណាចក្រកម្ពុជា នៅពេលព្រឹកថ្ងៃ២១ តុលា ឆ្នាំ២០២៣នេះ៕