ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន​ ស្វែងរកកិច្ចសន្ទនាជាមួយចិន ស្តីពីការប្រឆាំងនឹងការប្រើប្រាស់ អាវុធនុយក្លេអ៊ែរ

តូក្យូ៖ អ្នករៀបចំបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហបានហ្វូមីអូ គីស៊ីដា បានពាវនាវឱ្យមានកិច្ចសន្ទនាជាមួយប្រទេសចិន ខណៈដែលលោកស្វែងរកមូលដ្ឋានរួមគ្នា ក្នុងការប្រឆាំងនឹងការគំរាមកំហែង និងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងសារទៅកាន់វេទិកា ស្តីពីទំនាក់ទំនងចិន-ជប៉ុន ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងប៉េកាំង។

លោក គីស៊ីដា បានឲ្យដឹងនៅក្នុងពិធីជប់លៀងមួយ កាលពីល្ងាចថ្ងៃពុធ សម្រាប់អ្នកចូលរួមក្នុងវេទិកាថា កិច្ចសហប្រតិបត្តិការអន្តរជាតិ គឺចាំបាច់ដើម្បីការពារការប្រើប្រាស់ អាវុធនុយក្លេអ៊ែរដោយប្រទេសដែលស្វែងរក “ផ្លាស់ប្តូរស្ថានភាពដោយកម្លាំង” ដោយកត់សម្គាល់ថាទីក្រុងប៉េកាំង ដែលជាមហាអំណាចនុយក្លេអ៊ែរ មាន​ទំនួលខុសត្រូវសំខាន់មួយដើម្បីធានាសន្តិភាព និងវិបុលភាព​ នៅអាស៊ី។

វេទិកាប្រចាំឆ្នាំ ដែលជាកិច្ចប្រជុំផ្ទាល់លើកដំបូង ដែលធ្វើឡើងក្នុងរយៈពេល ៤ឆ្នាំដោយសារជំងឺរាតត្បាត COVID-19 បានឃើញឥស្សរជននយោបាយ និងធុរកិច្ចសំខាន់ៗ ព្រមទាំងអ្នកជំនាញមកពីប្រទេសជប៉ុន និងចិនពិភាក្សាអំពីបញ្ហាមួយចំនួនដូចជា នយោបាយ សេដ្ឋកិច្ច និងសន្តិសុខ។

លើទំនាក់ទំនងទ្វេភាគី ដែលកាន់តែតានតឹងឡើង បន្ទាប់ពីការបញ្ចេញទឹកវិទ្យុសកម្ម ដែលបានព្យាបាលពីរោងចក្រ ថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដ៏ពិការក្នុងប្រទេសជប៉ុន ដែលបានចាប់ផ្តើមកាលពីចុងខែសីហា លោក គីស៊ីដា បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការសន្ទនាទោះបីជាមានការលំបាកក៏ដោយ ដោយបន្ថែមថាការសន្ទនាក្នុងវិស័យឯកជនគឺ សំខាន់។

រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa បានបន្ទរទស្សនៈរបស់នាយករដ្ឋមន្ត្រី នៅក្នុងសារវីដេអូមួយទៅកាន់ វេទិកាកាលពីថ្ងៃព្រហស្បតិ៍ ដោយអំពាវនាវឱ្យមានការសន្ទនា “ដោយស្មោះត្រង់” រវាងប្រទេសទាំងពីរ ដើម្បីដោះស្រាយបញ្ហាកង្វល់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top