បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលថ្មីៗនេះ បានផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសាររបស់អតីតរដ្ឋមន្ត្រី ការពារជាតិសូវៀត ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ កាលពីឆ្នាំ១៩៩១ ក្រោយមានសេចក្តីរាយការណ៍ ពីមរណភាពរបស់លោក កាលពីដើមសប្ដាហ៍នេះ។
ទីភ្នាក់ងារសារព័ត៌មានគ្រប់គ្រង ដោយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង ឈ្មោះ KCNA បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា លោក គីម ជុងអ៊ុន បានផ្ញើសារសម្តែងការអាណិតអាសូរ និងចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារសពរបស់លោក Dmitry Yazov ដែលជាសេនាប្រមុខ ទទួលបានការតែងតាំងចុងក្រោយនៃសហភាពសូវៀត។
យោងទៅតាមកាសែតកូរ៉េខាងជើង KCNA នោះ បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង បានសម្តែងការកោតសរសើរ ចំពោះលោក Yazov ដែលជាអ្នកប្រឆាំងនៃចលនានយោបាយ កុម្មុយនិស្តមួយរួម សម្រាប់ការចូលរួមក្នុង សង្គ្រាមដើម្បីទឹកដីសូវៀត ប្រឆំាងនឺងពួកឈ្លានពានអាល្លឺម៉ង់ ហើយលោកបានពិពណ៌នាអតីតសេនាប្រមុខសហភាពសូវៀតរូបនេះ ថាជាជនស្នេហាជាតិពិតប្រាកដ និងជាអតីតយុទ្ធជនសង្គ្រាម៕
ប្រែសម្រួល៖ប៉ាង កុង