ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងជើង ថ្កោលទោសអាមេរិក ចំពោះការផ្គត់ផ្គង់មីស៊ីលផ្លោង ដល់អ៊ុយក្រែន

PHOTO: EPA-EFE

សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ប្រទេសកូរ៉េខាងជើង បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការផ្គត់ផ្គង់មីស៊ីលផ្លោងដែលបាញ់ បានរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន ដែលត្រូវបានគេស្គាល់ថា (ATACMS) ដោយបានលើកឡើងថា ការវាយប្រហារណាមួយលើប្រទេសរុស្ស៊ី ជាមួយពួកគេនឹងរារាំងដល់កិច្ចខិតខំប្រឹងប្រែង សន្តិភាពតែប៉ុណ្ណោះ ។

គួររំលឹកថា កាលពីថ្ងៃអង្គារ ប្រទេសអ៊ុយក្រែន បានឲ្យដឹងថា ខ្លួនបានប្រើប្រាស់ប្រព័ន្ធមីស៊ីល Tactical Missile System (ATACMS) ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ជាលើកដំបូង ដោយបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ លើអាកាសយានដ្ឋានចំនួន២ នៅក្នុងតំបន់ដែលកាន់កាប់ដោយប្រទេសរុស្ស៊ី ។

កងកម្លាំងរុស្ស៊ី បានលុកលុយអ៊ុយក្រែន នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយរដ្ឋាភិបាលក្រុង គៀវ បានស្នើដដែលពីក្រុងវ៉ាស៊ីនតោនសម្រាប់មីស៊ីល ខណៈដែលសន្យាថា នឹងមិនប្រើប្រាស់វានៅក្នុងប្រទេសរុស្ស៊ី ។

លោក Sin Hong-Chol ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅក្នុងប្រទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ថា KCNA ថា “ទីបំផុតសហរដ្ឋអាមេរិក បានប្រគល់ប្រព័ន្ធមីស៊ីលដែលបាញ់ចេញពីដីរាប ATACMS ដល់ប្រទេសអ៊ុយក្រែន បើទោះបីជាមានការព្រួយបារម្ភយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិក៏ដោយ” ។

សេចក្តីថ្លែងការណ៍បានដាក់ថា “រាល់ការវាយប្រហារនៅផ្នែកខាងក្នុងនៃប្រទេសរុស្ស៊ី ដែលជាមហាអំណាចនុយក្លេអ៊ែរ នឹងមិនជួយដល់ចុងបញ្ចប់នៃស្ថានការណ៍អ៊ុយក្រែន ឬដំណោះស្រាយដោយសន្តិវិធីរបស់ខ្លួន ដូចដែលអ្នកតស៊ូមតិរបស់សហរដ្ឋអាមេរិកនោះទេ ប៉ុន្តែនឹងដើរតួជាកាតាលីករសម្រាប់ដាក់សម្ពាធ ដល់អឺរ៉ុបទាំងមូលឱ្យធ្លាក់ចូលទៅក្នុង ភាពច្របូកច្របល់គ្មានទីបញ្ចប់” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top