បរទេស ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denis Shmigal បាននិយាយថា ក្រុងគៀវរំពឹងថា នឹងទទួលបានជំនួយបរទេស យ៉ាងហោចណាស់ ១៨ ពាន់លានអឺរ៉ូ ឬប្រមាណជា១៩ ពាន់លានដុល្លារ ពីសហភាពអឺរ៉ុបEU បន្ថែមទៀតនៅឆ្នាំក្រោយ ។
យោងតាមការចេញផ្សាយ របស់ RT Shmigal បានសរសេរ នៅលើ Telegram កាលពីថ្ងៃចន្ទម្សិលមិញថា កន្លងមកជំនួយថវិកា របស់សហភាពអឺរ៉ុប ដល់អ៊ុយក្រែន ក្នុងឆ្នាំ ២០២៣ មានចំនួន១៥ពាន់លានអឺរ៉ូរួចហើយ នេះគឺជាកត្តាសំខាន់បំផុតមួយ ដែលជួយអ៊ុយក្រែន ឱ្យមានស្ថេរភាពសេដ្ឋកិច្ច ឡើងវិញ។
លោកនាយករដ្ឋមន្ត្រីក៏បានបន្ថែមទៀតថា ថ្មីៗនេះអ៊ុយក្រែន ទើបតែបានទទួលជំនួយចំនួន ១,៥ពាន់លានអឺរ៉ូឬត្រូវជា១,៥៩ ពាន់លានដុល្លារ និងគឺជាកញ្ចប់ថវិកាទី៩ នៃជំនួយហិរញ្ញវត្ថុ របស់សហភាពអឺរ៉ុប ។
គួរឲ្យដឹងដែរថា តាមផែនការអ៊ុយក្រែន នឹងទទួលបានជំនួយថវិលាចំនួន២ដង បន្ថែមទៀតត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅមុនដំណាច់ឆ្នាំនេះ ដែលនឹងធ្វើឲ្យចំនួនសរុប សម្រាប់ឆ្នាំនេះកើនឡើង ទៅដល់១៨ពាន់លានអឺរ៉ូ នេះបើយោងតាមក្រសួងហិរញ្ញវត្ថុ របស់ប្រទេសអ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី