ភ្នំពេញ ៖ ក្នុងពិធីប្រគល់ សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ជាង១ពាន់នាក់ នៅព្រឹកថ្ងៃចន្ទទី២ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចេញប្រតិកម្ម ចំពោះអ្នកមួយចំនួន ដែលស្នើឲ្យមានការធ្វើវិសោធនកម្ម រដ្ឋធ្មនុញ្ញ ដើម្បីដាក់ឲ្យទាយាទ របស់នាយករដ្ឋមន្រ្តី ស្នងតំណែងបន្តពីឪពុក ។