ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ថា ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឲ្យដឹងកាលពីពុធថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ដោយសារការវាយប្រហារតាមផ្លូវអាកាស របស់អ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សា បានកើនឡើងដល់៦.៥៤៦នាក់ហើយ ។
ក្រសួងដដែលនេះបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទន្ទឹមនឹងនោះដែរ ពលរដ្ឋប៉ាឡេស្ទីន ចំនួន១៧.៤៣៩នាក់បានរងរបួសនៅក្នុងតំបន់ឆ្នេរនេះ ។
គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល ត្រូវបានបង្កឡើង ដោយសារតែមានការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុមហាម៉ាស ទៅលើគោលដៅ និងទីប្រជុំជនយោធារបស់អ៊ីស្រាអ៊ែល កាលពីថ្ងៃទី៧ ខែតុលាកន្លងទៅនេះ ហើយរហូតមកដល់ពេលនេះមានអ្នកស្លាប់តិចបំផុត១.៤០០នាក់នៅក្នុងប្រទេសអ៊ីស្រាអ៊ែល ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា