ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ចាប់ផ្តើមកិច្ចពិភាក្សា ជាមួយ​ម៉ុលដាវី ​រូម៉ានី លើ ច្រករបៀងបៃតង សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ

រូបភាពពី៖​ ТАСС

គៀវ៖ ក្រសួងសម្រាប់សហគមន៍ ដែនដី និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនបានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានចាប់ផ្តើមកិច្ចពិភាក្សាជាមួយប្រទេសម៉ុលដូវ៉ា និងរូម៉ានី លើការបង្កើត “ច្រករបៀងបៃតង” សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ។

“ច្រករបៀងពណ៌បៃតង” ដែលត្រូវបានគ្រោងទុកនឹងភ្ជាប់ចំណុចឆ្លងកាត់ព្រំដែនផ្លូវនៃទីក្រុង Reni របស់អ៊ុយក្រែន, Giurgiulesti របស់ម៉ុលដាវី និង Galati របស់ រ៉ូម៉ានី នៅលើផ្លូវពីអ៊ុយក្រែន ទៅកាន់កំពង់ផែសមុទ្រក្នុងប្រទេសរ៉ូម៉ានី។

“ច្រករបៀងបៃតង” ជាការស្រមៃមើលការសម្របសម្រួលនៃនីតិវិធីឆ្លងកាត់ព្រំដែន និងការកសាងឡើងវិញនៃផ្លូវហាយវេ Reni-Galati នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមផែនការរបស់រដ្ឋាភិបាលអ៊ុយក្រែន ការបង្កើតច្រករបៀងនេះ នឹងបង្កើនសមត្ថភាពឆ្លងកាត់ព្រំដែន Reni-Giurgiulesti ពី ៥០ឡានទៅ ២៥០ឡានក្នុងមួយថ្ងៃ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top