ព័ត៌មានអន្តរជាតិ

Update៖ ពលរដ្ឋប៉ាឡេស្ទីន ចំនួនជាង៧ពាន់នាក់បាត់បង់ជីវិតនៅតំបន់ហ្គាហ្សា

រូបភាពពី៖​ XINHUA

ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ថា ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានឲ្យកាលពីថ្ងៃសៅរ៍ថា ចំនួនពលរដ្ឋប៉ាឡេស្ទីនបានស្លាប់ដោយសារការរវាយប្រហាររបស់យោធាអ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់៧.៧០៣នាក់ ។

ក្រសួងដដែលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គិតរហូតមកដល់ពេលនេះ ពលរដ្ឋប៉ាឡេស្ទីនចំនួន១៩.៧៤៣នាក់បានរងរបួសចាប់តាំងពីការប្រយុទ្ធគ្នាបានកើតឡើង ។

គួររំលឹកថា អ៊ីស្រាអ៊ែល បានចាប់ផ្តើមធ្វើការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំ និងប្រតិបត្តិការជើងគោកប្រឆាំងនឹងតំបន់ហ្គាហ្សា ដែលនេះជាការសងសឹកចំពោះការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ដែលគ្រប់គ្រងតំបន់ហ្គាហ្សាលើគោលដៅ និងទីប្រជុំជនយោធាអ៊ីស្រាអ៊ែល កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សអស់តិចបំផុត១.៤០០នាក់នៅក្នុងទឹកដីអ៊ីស្រាអ៊ែល ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top