ភ្នំពេញ ៖ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា នៅទូទាំងកម្ពុជាស្ទើរតែអស់គ្រាប់មីនទៅហើយ លែងជាក្តីបារម្ភរបស់ប្រជាពលរដ្ឋ ប៉ុន្តែអ្វីដែលជាក្តីបារម្ភរបស់ពលរដ្ឋគឺសុវត្ថិភាពពីគ្រោះថ្នាក់ដោយគ្រឿងញៀន។
សម្តេចគូសបញ្ជាក់ថា “ហានិភ័យពីសង្គ្រាម ហានិភ័យពីគ្រាប់មីនយើងលែងមានហើយ តែហានិភ័យនៃការព្រួយបារម្ភ របស់ប្រជាពលរដ្ឋយើងគឺពីរឿងបញ្ហាសុខសុវត្ថិភាពសង្គមគឺសំខាន់ បញ្ហាគ្រឿងញៀន បញ្ហាបងធំ បងតូច បញ្ហាល្បែងស៊ីសងផ្សេងៗគឺជាកង្វល់”។
អំពីការបង្ក្រាបគ្រឿងញៀននេះ សម្តេចក៏បានប្រកាសពីការបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រងគ្រឿងញៀនផងដែរ ដោយមានក្រុមមន្រ្តីជាន់ខ្ពស់មកពីក្រសួងពាក់ព័ន្ធដែលសុទ្ធសឹងតែមានសមត្ថភាព។ សម្តេចថា ទោះបីជាទើបបង្កើតក៏ពិតមែន តែក៏មិនទាន់បង្ក្រាបឲ្យអស់ភ្លាមៗនោះទេ ត្រូវតែមានការចូលរួមនិងសហការផងដែរ ៕