បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសចិន បានចង្អុលបង្ហាញថា ក្តីសង្ឃឹមសម្រាប់កិច្ចចរចា នៅខែក្រោយរវាងប្រធានាធិបតី អាមេរិក Joe Biden និងប្រធានាធិបតីចិន Xi Jinping អាចនឹងមិនមាននោះទេ លុះត្រាតែទីក្រុងវ៉ាស៊ីនតោន អាចចាប់ផ្តើមគោរព តាមកិច្ចព្រមព្រៀង ដែលមេដឹកនាំទាំងពីរបានឈាន ដល់កាលពីឆ្នាំមុនជាមុនសិន ។
កិច្ចប្រជុំកំពូលរវាងលោក Biden-Xi ត្រូវបានស្នើឡើងនៅខាងក្រៅកិច្ចប្រជុំមេដឹកនាំ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិកនៅទីក្រុង San Francisco ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៤ខែវិច្ឆិកា ។
មន្ត្រីសេតវិមាន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ អាមេរិកថា កិច្ចពិភាក្សាត្រូវបានរំពឹងទុកដើម្បី រៀបចំឡើង ប៉ុន្តែរដ្ឋាភិបាលចិនមិនទាន់បញ្ជាក់ថា លោក Xi បានប្តេជ្ញាជួបជាមួយលោក Biden នោះនៅឡើយទេ ។
ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃអាទិត្យ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដំណើរឆ្ពោះទៅកាន់កិច្ចប្រជុំកំពូល នៅ San Fransico នឹងមិនមានអាចដំណើរការរលូនហើយរដ្ឋាភិបាល ទាំងពីរមិនអាចពឹងផ្អែកលើ ធ្វើដំណើរដោយ ដោយស្វ័យប្រវត្តិដើម្បីធ្វើឱ្យ វាកើតឡើងបានទេ។
ក្រសួងបានបន្ថែមថា ដើម្បីអាចរៀបចំកិច្ចប្រជុំទៅបាន ភាគីទាំងពីរត្រូវតែត្រឡប់ ទៅរកគោល បំណងនៃកិច្ចប្រជុំនៅកោះបាលីវិញ ប្រកបដោយប្រសិទ្ធភាពដោយសំដៅ លើការឯកភាពគ្នា ដែលលោក Xi និង Biden បានឈានដល់នៅពេលពួកគេជួបគ្នា កាលពីខែវិច្ឆិកាឆ្នាំមុន នៅប្រទេសឥណ្ឌូនេស៊ី ៕
ប្រែសម្រួល៖ស៊ុនលី