បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Lloyd Austin បានប្រាប់គណៈកម្មាធិការរៀបចំព្រឹទ្ធសភាកាលពីដើមសប្តាហ៍កន្លងមកថា ប្រសិនបើអាមេរិកឈប់ផ្តល់មូលនិធិដល់អ៊ុយក្រែន រុស្ស៊ីនឹងឈ្នះជម្លោះដែលកំពុងបន្តរវាងប្រទេសទាំងពីរ។
ការលើកឡើងរបស់ រដ្ឋមន្ត្រីការពារជាតិអាមេរិក ធ្វើឡើងក្នុងពេលដែលរដ្ឋាភិបាលអាមេរិក កំពុងជម្រុញឲ្យមានកញ្ចប់ថវិកាលថ្មិប្រមាណជា៤៤ពាន់លានដុល្លារនឹងអាចធ្វើឡើងបន្ថែមទៀត ជាផ្នែកយោធា និងជំនួយផ្សេងទៀតដល់រដ្ឋាភិបាលក្នុងទីក្រុងគៀវ។
លោក Austin បានប្រាប់សមាជិកព្រឹទ្ធសភាថា៖ខ្ញុំអាចធានាបានថា បើគ្មានការគាំទ្ររបស់យើងទេ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងទទួលបានជោគជ័យហើយប្រសិនបើយើងដកខ្លួនហើយនោះលោកPutinនឹងកាន់តែរឹងមាំ ហើយគាត់នឹងទទួលបានជោគជ័យក្នុងការធ្វើអ្វីដែលគាត់ចង់ធ្វើជាមិនខាន។
គួរឲ្យដឹងដែរថា លោកAustin និងរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken កំពុងស្នើសុំសមាជិកសភាឱ្យយល់ព្រមលើសំណើផ្តល់មូលនិធិបន្ថែមចំនួន១០៦ពាន់លានដុល្លាររបស់ប្រធានាធិបតី Joe Biden ដែលមានបញ្ចូលទាំងមូលនិធិអ៊ុយក្រែន ជាមួយនឹងជំនួយដល់អ៊ីស្រាអែល និងតៃវ៉ាន់ ក្នុងចំណោមរបស់ផ្សេងទៀតផងដែរ៕ ប្រែសម្រួល៖ស៊ុនលី