ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិរុស្សី៖ អ៊ុយក្រែន កំពុងបរាជ័យ បន្តិចម្តងៗ

Sputnik

បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិរុស្សីលោក Sergey Shoigu បានលើកឡើងថាការប៉ុនប៉ងរបស់រដ្ឋាភិបាលក្រុងគៀវក្នុងប្រតិបត្តិការវាយបកមកលើរុស្សីនោះគឺគ្មានប្រសិទ្ធភាពឡើយហើយជាលទ្ធផលអ៊ុយក្រែនកំពុងបាត់បង់ជីវិតយោធានិងឈានទៅដល់ភាពបរាជ័យបន្តិចម្តងៗធ្វើឲ្យបាក់ទឹកចិត្តដល់យោធារបស់ខ្លួនទៀតផង។

រដ្ឋមន្ត្រីរូបនេះបាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋាភិបាលកាលពីថ្ងៃពុធថា៖ទោះបីជាការផ្គត់ផ្គង់អាវុធប្រភេទថ្មីរបស់ណាតូក៏ដោយ ក៏របបទីក្រុងគៀវគឺកំពុងបាត់បង់ហើយកងកម្លាំងរុស្ស៊ីបន្តធ្វើកិច្ចការពារយ៉ាងសកម្ម និងដោយអាចបានបង្កការខូចខាតបានយ៉ាងមានប្រសិទ្ធភាព។

លោក Shoigu បានគូសបញ្ជាក់យ៉ាងពិសេសអំពីជោគជ័យរបស់កងទ័ពការពារដែនអាកាសរុស្ស៊ី ដោយបានសរសើរពួកគេសម្រាប់ការស្ទាក់ចាប់បានជោគជ័យចំនួន១៤០០ដងនៃអាវុធរបស់អ៊ុយក្រែនកាលពីខែមុន។

លោក​រដ្ឋមន្ត្រីបាន​អះអាង​ថា គោលដៅ​ដែល​បាន​ទម្លាក់​រួមមាន​យន្តហោះ ៣៧ គ្រឿង និង​កាំជ្រួច​មីស៊ីល​យុទ្ធសាស្ត្រ ATACMS ៦ ដើមខណៈដែលសហរដ្ឋអាមេរិកបានផ្តល់សមត្ថភាពចុងក្រោយកាលពីដើមខែតុលា បន្ទាប់ពីសំណើជាច្រើនខែដោយរដ្ឋាភិបាលអ៊ុយក្រែន៕

ប្រែសម្រួល៖ស៊ុនលី

To Top