គ៊ែរ៖ អង្គការសុខភាពពិភពលោក (WHO) បានស្វាគមន៍ ការសម្រេចចិត្តរបស់ប្រទេសអេហ្ស៊ីប ក្នុងការទទួលយកអ្នករបួស និងឈឺប្រហែល ៨០ នាក់ពីតំបន់ហ្គាហ្សាស្ទ្រីបប៉ាឡេស្ទីន ដែលត្រូវបានឡោមព័ទ្ធសម្រាប់ការព្យាបាលនៅក្នុងមន្ទីរពេទ្យអេហ្ស៊ីប។
WHO បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងធ្វើការជាមួយក្រសួងសុខាភិបាលអេហ្ស៊ីប “ក្នុងការធ្វើផែនការ និងបង្កើតប្រព័ន្ធ triage ដ៏ទូលំទូលាយ ស្ថេរភាព និងការជម្លៀសវេជ្ជសាស្រ្ត ដោយផ្តល់ការបណ្តុះបណ្តាលជាបន្តបន្ទាប់ សម្រាប់បុគ្គលិកថែទាំសុខភាព”។
WHO បានឲ្យដឹងថា “មន្ទីរពេទ្យ Al-Arish (នៅ North Sinai) នឹងក្លាយជាមន្ទីរពេទ្យបង្អែកដំបូងដ៏សំខាន់។ វាបានបំពាក់យ៉ាងពេញលេញនូវកន្លែងសង្គ្រោះ និងការថែទាំដែលពឹងផ្អែកខ្លាំង និងក្រុមវះកាត់ជាច្រើន ដើម្បីគ្រប់គ្រងរបួសធ្ងន់ធ្ងរ” ដោយកត់សម្គាល់ថា ការរៀបចំបញ្ជូនបន្តទៅមន្ទីរពេទ្យទីពីរ ក្នុងប្រទេសអេហ្ស៊ីប ក៏មានកន្លែងផងដែរ។
ក្រសួងសុខាភិបាលអេហ្ស៊ីប បានប្រកាសកាលពីថ្ងៃពុធថា អេហ្ស៊ីប បានទទួលតាមរយៈព្រំដែន Rafah ឆ្លងកាត់ក្រុមដំបូងនៃជនជាតិប៉ាឡេស្ទីន ដែលរងរបួស និងឈឺ ហើយបានផ្ទេរពួកគេមួយចំនួនទៅមន្ទីរពេទ្យ Al-Arish និង Bir Al-Abd នៅ North Sinai ។
ប្រភពបានបន្ថែមថា វេជ្ជបណ្ឌិតដែលដាក់ឱ្យនៅដាច់ពីគេនៅច្រកឆ្លងកាត់ច្រក Rafah ក៏បានធ្វើការពិនិត្យសុខភាពសម្រាប់ជនបរទេសចំនួន ១១៧ នាក់ក្នុងនោះមានកុមារចំនួន ៣៥ នាក់ ដែលបានទទួលថ្នាំបង្ការចាំបាច់ផងដែរ៕ ប្រែសម្រួល ឈូក បូរ៉ា