ភ្នំពេញ៖ ស្ពានបេតុង ខ្សែកាប តភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ នេះបើយោងតាមការលើកឡើង របស់លោក កើត ឆែ អភិបាលស្តីទីរាជធានីភ្នំពេញ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ភោធបើកដំណើរការ អគារពង្រីកបន្ថែមថ្មី ផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។