គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានជំនួសមេបញ្ជាការ នៃកងកម្លាំងប្រតិបត្តិការពិសេស (SOF) ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
វរសេនីយ៍ឯក Serhiy Lupanchuk ត្រូវបានតែងតាំងជាមេបញ្ជាការថ្មីនៃ SOF ជំនួសឧត្តមសេនីយ៍ Viktor Khorenko នេះបើយោងតាមក្រឹត្យ ដែលបានចេញផ្សាយនៅលើគេហទំព័រប្រធានាធិបតី។
សេវាសារព័ត៌មានប្រធានាធិបតីមិនបានផ្តល់ហេតុផលនៅពីក្រោយការជំនួសតំណែងនេះទេ។ SOF គឺជាសាខានៃកងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ុយក្រែន ដែលពាក់ព័ន្ធនឹងភារកិច្ចពិសេស ទាក់ទងនឹងកងកម្លាំង ដូចជាការឈ្លបយកការណ៍ ការប្រមូលផ្តុំស៊ើបការណ៍ សង្គ្រាមផ្លូវចិត្ត និងសកម្មភាពផ្សេងៗទៀត។
គួរបញ្ជាក់ថា កាលពីខែមុន លោក ហ្សេឡិនស្គី បានជំនួសតំណែងប្រធានកងកម្លាំងការពារដែនដីរបស់ប្រទេស៕
ប្រែសម្រួល ឈូក បូរ៉ា