ព័ត៌មានជាតិ

នាវាទេសចរណ៍១គ្រឿង នាំភ្ញៀវចម្រុះជាតិសាសន៍ ជិត១ពាន់នាក់ ចូលកម្សាន្ត ខេត្តព្រះសីហនុ

ភ្នំពេញ៖ នាវាទេសចរណ៍១គ្រឿង ដែលមានឈ្មោះ VIKING ORION របស់ប្រទេស NORWAY កាលព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បាននាំយកភ្ញៀវទេសចរចម្រុះជាតិសាសន៍ ជិត១ពាន់នាក់ ចូលមកកម្សាន្តនៅខេត្តព្រះសីហនុ ។

យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹថងថា នាវានេះដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ ក្នុងនោះមាននាវិកចំនួន ៤៦៩ នាក់ (ស្រី ៩៤នាក់) ភ្ញៀវទេសចរចំនួន ៨៦៨ នាក់ (ស្រី ៤៥០/មាន ១៨សញ្ជាតិ) ភាគច្រើនជាជនជាតិអាមេរិក ៦៦៧ នាក់ កាណាដា ៦៣នាក់ អង់គ្លេស ៤៣ នាក់ និងជនជាតិផ្សេងៗទៀត។
នាវានេះបានចេញដំណើរមកពីប្រទេសវៀតណាម ចូលមកកម្ពុជា ហើយនឹងបន្តដំណើរទៅប្រទេសថៃ។

To Top