ព័ត៌មានអន្តរជាតិ

ទាហានរុស្ស៊ី ៣នាក់ ទទួលបានមេដាយវីរៈបុរស និងមេដាយផ្កាយមាស បន្ទាប់ពីកម្ទេចរថក្រោះអ៊ុយក្រែន អស់៣២គ្រឿង

រូបភាព៖ ByOur Foreign Staff (https://www.telegraph.co.uk/authors/o/ou-oz/our-foreign-staff/)

បរទេស៖ មន្ត្រីយោធារុស្ស៊ីជាច្រើននាក់ បានទទួលរង្វាន់ ដ៏មានកិត្យានុភាព ពីរដ្ឋមន្ត្រីការពារជាតិ រុស្ស៊ីលោក Sergei Shoigu កាលពីថ្ងៃសុក្រ បន្ទាប់ពីអង្គភាព ក្រោមការបញ្ជារបស់ពួកគេថ្មីៗនេះ បានបំផ្លាញគ្រឿងសឹកអ៊ុយក្រែន អស់រាប់សិបគ្រឿង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Sergei Shoiguថា “ភាពអង់អាចក្លាហានរបស់អ្នកជាច្រើនត្រូវបានគេមើលឃើញ ដែលមិនត្រឹមតែដោយប្រទេសទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែក៏មានស្ទើរតែពាក់កណ្តាលពិភពលោកផងដែរ។ ខ្ញុំសូមអបអរសាទរអ្នកចំពោះរង្វាន់ដ៏ខ្ពង់ខ្ពស់ទាំងនេះ។ ខ្ញុំសូមជូនពរអ្នកថានៅពេលអនាគត ដំបូង គឺរង្វាន់របស់អ្នក ដែលវានឹងមិនក្លាយជាចុងក្រោយនោះទេ” ហើយ «បន្ទាប់គឺ អ្នកបានបន្តការពារមាតុភូមិយើងដោយសេចក្តីថ្លៃថ្នូរ មិនថាអ្នកនៅទីណា នៅជួរមុខ និងក្នុងមុខតំណែងណានោះទេ»។

មន្រ្តីពីរនាក់ត្រូវបានផ្តល់មេដាយវីរៈបុរសរបស់ប្រទេសរុស្ស៊ី គឺ វរសេនីយ៍ឯក Roman Fedorov មេបញ្ជាការកងពលតូចកាំភ្លើងវែងដែលរៀបចំការការពារ និងវរសេនីយ៍ឯក Ivan Kleshcherev មេបញ្ជាការកងវរសេនាធំកាំភ្លើងវែងដែលដឹកនាំការវាយបក និងពលបាល Yuri Shcherbakov មេបញ្ជាការនៃអង្គភាពមីស៊ីលប្រឆាំងរថក្រោះ ដែលកម្ចាត់សម្ភារអ៊ុយក្រែនយ៉ាងច្រើននោះ បានទទួលមេដាយផ្កាយមាស៕

ប្រែសម្រួលៈ ណៃ តុលា

To Top