ព័ត៌មានអន្តរជាតិ

Update៖ ចំនួនពលរដ្ឋប៉ាឡេស្ទីន ដែលបានស្លាប់ដោយសារជម្លោះរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា កើនឡើងលើសពី៩.០០០នាក់

រូបភាពពី៖​ XINHUA

ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ចំនួនពលរដ្ឋប៉ាឡេស្ទីនដែលបានស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់៩.៤៨៨នាក់គិតត្រឹមថ្ងៃសៅរ៍ ខណៈដែលជម្លោះអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ដែលបានចាប់ផ្តើមកាលពី៤សប្តាហ៍មុន បង្ហាញសញ្ញានៃការបញ្ចប់ ។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល មានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានឲ្យដឹងដូច្នេះ ។

លោក Ashraf al-Qedra អ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា ទន្ទឹមនឹងនេះដែរ មានមនុស្សនចំនួ២៤.០០០ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងបរិបទប៉ាឡេស្ទីន ។

គេបានដឹងថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ចំនួន៦នាក់ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអ៊ែលនៅក្នុងជំរុំជនភៀសខ្លួន al-Nusairat ដែលស្ថិតនៅភាគកណ្តាល នៃតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃសៅ រ៍។ គេបានដឹងទៀតថា ពលរដ្ឋប៉ាឡេស្ទីន ចំនួន៤នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងនៃតំបន់ ហ្គាហ្សា ស្រ្ទីប និងម្នាក់នៅក្នុងផ្ទះមួយនៅភាគខាងលិចនៃទីក្រុង ហ្គាហ្សា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top