ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ វឌ្ឍនភាពរបាយការណ៍បូកសរុប លទ្ធផលការងារ និងដំណើរការនៃការរៀបចំសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងធ្វើឱ្យដំណើរការនៃពិធីបើក និងពិធីបិទអង្គសន្និបាតរបស់ក្រសួងអភិវឌ្ឍន៍ជនប ទប្រព្រឹត្ដទៅមានភាពរលូន និងប្រកបដោយភាពជោគជ័យ។
សូមបញ្ជាក់ថា៖ អង្គសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងនឹងប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ៕