ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃ៨ វិច្ឆិកា នេះបានចេញសេចក្តីសម្រេចស្តីពីការបិទមន្ទីរសម្រាកព្យាបាល វេជ្ជសាស្រ្តសហគមន៍ថែទាំសុខភាព ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៣៣ ផ្លូវលេខ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញរបស់លោកវេជ្ជបណ្ឌិត ហេង សៀកឡេង ដោយសារពុំបានសុំច្បាប់ពីក្រសួង៕