ព័ត៌មានអន្តរជាតិ

ប្រមុខ​ការទូតកំពូលរុស្ស៊ីថា លោកខាង លិចខាតបង់ រាប់ពាន់លានដុល្លារ ដោយសារតែព្យាយាម បង្រៀនមេរៀន មួយដល់រុស្ស៊ី

RT

បរទេស៖ រដ្ឋមន្ត្រីការបរទេស រុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីថ្ងៃពុធថា អាជីវកម្មរបស់សហភាព អឺរ៉ុបបានខាតបង់យ៉ាងហោចណាស់ ២៥០ ពាន់លានអឺរ៉ូ (២៦៦,៦ ពាន់លានដុល្លារ) ដោយសារតែការដាក់ ទណ្ឌកម្មដ៏ធំធេង ដែលដាក់លើទីក្រុងម៉ូស្គូ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមអ្នកការទូត កំពូលរុស្ស៊ីរូបនេះ ទាំងនេះគឺជា “ការប៉ាន់ប្រមាណបែបអភិរក្សខ្លាំង” នៃការខូចខាត ដែលលោកខាងលិច ដែលបានធ្វើបាបលើអាជីវកម្មរបស់ខ្លួនក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងមក ដោយដាក់ចេញ នូវទណ្ឌកម្មឯកតោភាគី។

ពាណិជ្ជកម្មរុស្ស៊ី-សហភាពអឺរ៉ុប មានចំនួនសរុប ២០០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ហើយត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះតិចជាង ១០០ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៣, នេះបើយោងតាមក្រសួងការបរទេស។

ការប៉ាន់ប្រមាណរបស់ក្រសួងការ បរទេសរុស្ស៊ីចុងក្រោយបង្ហាញថា ពាណិជ្ជកម្មទៅវិញទៅមករវាងរុស្ស៊ី និងរដ្ឋជាសមាជិកសហភាពអឺរ៉ុប ដែលមានចំនួនសរុប ៤១៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៣ អាចឈានដល់ ៧០០ ពាន់លានដុល្លារនៅឆ្នាំនេះ បើមិនមានការដាក់ ទណ្ឌកម្មនោះទេ។

ថ្លែងនៅក្នុងកិច្ចប្រជុំទាក់ទងនឹងអ៊ុយក្រែនជាមួយប្រមុខបេសកកម្មការទូតនៅទីក្រុងមូស្គូ លោក Lavrov បាននិយាយថា ខណៈពេលដែលសហភាពអឺរ៉ុបមិនបង្ហាញសញ្ញានៃការផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន រុស្ស៊ីកំពុងបង្កើតយន្តការពាណិជ្ជកម្មឯករាជ្យ។

លោកថា “យើងយល់ យ៉ាងច្បាស់ថា ទណ្ឌកម្មដែលដាក់មកលើពួកយើង នឹងមិនបាត់ទៅវិញ នាពេលអនាគតដ៏ខ្លី ខាងមុខនោះទេ និងសូម្បីតែក្នុងរយៈពេលវែងជាងនេះក៏ដោយ ។ យើងមិនត្រូវការវាទេ មិនមែនដោយសារយើង ជ្រើសរើសភាពឯកោ ឬភាពគ្រប់គ្រាន់ខ្លួនឯងនោះទេ។ លោកខាងលិច​បាន​សម្រេច​ចិត្ត​បំផ្លាញ​សេដ្ឋកិច្ច​ពិភពលោក​ ដើម្បី​តែបង្រៀន​រុស្ស៊ី​នូវ​មេរៀន​មួយ» ៕
ប្រែសម្រួលៈ ណៃ តុលា

To Top