ព័ត៌មានអន្តរជាតិ

ម៉ិកស៊ិក ស្ថិតក្នុងចំណោម ប្រទេសមួយចំនួន ដែលកំពុងពិចារណា ដកខ្លួនចេញពីពិព័រណ៍ ពិភពលោក ឆ្នាំ២០២៥ នៅទីក្រុងអូសាកា

Kyodo

តូក្យូ៖ ម៉ិកស៊ិកស្ថិតក្នុងចំណោម ប្រទេសមួយចំនួន ដែលកំពុងពិចារណាដកខ្លួន ចេញពីពិព័រណ៍ ពិភពលោកឆ្នាំ២០២៥ នៅទីក្រុងអូសាកា ដោយប្រទេស អាមេរិកឡាទីន បានលើកឡើងពីការលំបាក ដែលអាចកើតមានក្នុងការធានា បាននូវមូលនិធិចាំបាច់។

ការអភិវឌ្ឍន៍ចុងក្រោយនេះ កើតឡើងនៅពេលដែលការសាងសង់ ពន្លាដោយអ្នកចូលរួមនៅក្រៅប្រទេស មានភាពយឺតយ៉ាវជាង ការរំពឹងទុកចំពេលមាន ការកើនឡើង នៃតម្លៃសំណង់ ដែលបង្ហាញស្រមោល លើព្រឹត្តិការណ៍ពិភពលោក នៅភាគខាងលិច ប្រទេសជប៉ុន។

ប្រភពបានឲ្យដឹងថា ប្រទេសម៉ិកស៊ិក គ្រោងនឹងរៀបចំការបោះឆ្នោត ប្រធានាធិបតីនៅខែមិថុនា ដែលអាចបង្កគ្រោះថ្នាក់ដល់មូលនិធិ សម្រាប់ការចូលរួមរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍នេះ។

ប្រភពបានឲ្យដឹងទៀតថា ប្រទេសម៉ិកស៊ិក បាននឹងកំពុងរៀបចំគម្រោង សាងសង់ពន្លាប្រភេទ A ដែលសាងសង់ ដោយខ្លួនឯង ហើយប្រទេសជប៉ុនត្រូវបានគេរំពឹងថា នឹងស្វែងរកលទ្ធភាព នៃការចូលរួមរបស់ម៉ិកស៊ិក ក្នុងទម្រង់មួយផ្សេងទៀត ។

ប្រភេទផ្សេងទៀត នៃពន្លាកំពុងត្រូវបានសាងសង់ ដោយអ្នករៀបចំព្រឹត្តិការណ៍ ជាមួយនឹងជម្រើស ជួលសម្រាប់បុគ្គល និងប្រទេសជាច្រើន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។

ខណៈដែលការ ចំណាយលើសន្តិសុខ ជាធម្មតាត្រូវបានគ្របដណ្តប់ ភាគច្រើនដោយប្រាក់ ចំណូលសំបុត្រ រដ្ឋាភិបាលជប៉ុននឹងផ្តល់ការ ចំណាយនោះ តាមការប៉ាន់ស្មានប្រហែល ១៩,៩ ពាន់លានយ៉េន (១៣១ លានដុល្លារ) នេះបើយោងតាមប្រភព ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top