ព័ត៌មានជាតិ

ស្ថានទូតកម្ពុជា ប្រចាំអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ បំពាក់មេដាយជូនពលរដ្ឋខ្មែរ មានស្នាដៃជួយសហគមន៍ខ្មែរ

ភ្នំពេញ ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេឡង់ បានរៀបចំពិធីពិសារអាហារសាមគ្គីមហាគ្រួសារខ្មែរ និងបំពាក់មេដាយជូនដល់ប្រជាពលរដ្ឋខ្មែរដែលមានស្នាដៃ និងការលះបង់ដ៏ធំធេងជួយដល់សង្គម ក៏ដូចជាជួយដល់សហគមន៍ខ្មែរ ក្នុងឱកាសខួបលើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ (១៩៥៣-២០២៣) នៅទីក្រុងហាមិនតុន និងទីក្រុងអូក្លិន ប្រទេសនូវែលសេឡង់ ។

ពិធីនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងមានការចូលរួមពីលោក តឹក ឃាង ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងហាមិលតុន នៃប្រទេសណូវ៉ែលហ្សេឡង់ចំនួនជិត ៣០០ នាក់ផងដែរ ៕

To Top