ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលអ៊ីរ៉ាក់ ប្រឈមមុខនឹង បេសកកម្មដ៏លំបាក ក្នុងការដោះស្រាយជម្លោះតំបន់ហ្គាហ្សា

Xinhua
" "

បាកដាដ៖ នៅក្នុងបេះដូងនៃមជ្ឈិមបូព៌ាដ៏ច្របូកច្របល់ ដែលកំពុងឃើញជម្លោះបង្ហូរឈាម រវាងអ៊ីស្រាអែល និងចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) អ៊ីរ៉ាក់ បានរកឃើញថា ខ្លួនត្រូវបានបង្ខំឱ្យចូលទៅក្នុងសកម្មភាព រក្សាតុល្យភាពរវាងក្រុមប្រដាប់អាវុធនិកាយស៊ីអ៊ីត និងសហរដ្ឋអាមេរិក។

អ្នកជំនាញអ៊ីរ៉ាក់ជឿថា ជម្លោះដែលកំពុងបន្តរវាងក្រុមហាម៉ាស និងកងទ័ពអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប នឹងជះឥទ្ធិពលលើស្ថានភាព សន្តិសុខក្នុងប្រទេសអ៊ីរ៉ាក់ ជាពិសេសប្រសិនបើក្រុមប្រដាប់អាវុធនិកាយស៊ីអ៊ីត ចូលរួមយ៉ាងពេញលេញនៅក្នុងជម្លោះប្រឆាំងនឹង ការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់អ៊ីស្រាអែល។

" "

កាលពីថ្ងៃទី០៧ ខែតុលា ក្រុមហាម៉ាស បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅលើទីប្រជុំជនអ៊ីស្រាអែលភាគខាងត្បូង ដែលនៅជាប់នឹងហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យអ៊ីស្រាអែលចាប់ផ្តើមការ វាយប្រហារទ្រង់ទ្រាយធំសងសឹក និងការប្រយុទ្ធគ្នាលើដីប្រឆាំងនឹង ក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប។

" "

លោក Nadhum Ali អ្នកជំនាញនយោបាយអ៊ីរ៉ាក់ និងជាសមាជិកនៃវេទិកាអារ៉ាប់ សម្រាប់ការវិភាគគោលនយោបាយអ៊ីរ៉ង់ បានប្រាប់ស៊ីនហួថា ជម្លោះនៅតំបន់ហ្គាហ្សា បានជះឥទ្ធិពលដល់សន្តិសុខ និងស្ថានការណ៍នយោបាយរបស់ប្រទេសអ៊ីរ៉ាក់ ដោយសារតែវត្តមានរបស់កងកម្លាំង អាមេរិកនៅលើដីរបស់ខ្លួន ក៏ដូចជាការប្រឆាំងក្រុមប្រដាប់អាវុធអ៊ីស្រាអែល ដែលជាផ្នែកមួយនៃ “អ័ក្សនៃការតស៊ូ” ដឹកនាំដោយអ៊ីរ៉ង់។

យោងតាមលោក Ali ក្រុមប្រដាប់អាវុធទាំងនេះមានឥទ្ធិពល យ៉ាងសំខាន់នៅក្នុងសភា និងរដ្ឋាភិបាលអ៊ីរ៉ាក់ ដោយពួកគេមួយចំនួនមានទំនាក់ទំនង ជាមួយកងកម្លាំងប្រដាប់អាវុធ Hashd Shaabi ដែលគាំទ្រដោយរដ្ឋាភិបាល និងក្រុមផ្សេងទៀតជាកម្មសិទ្ធិរបស់ “អ័ក្សតស៊ូ” ដឹកនាំដោយអ៊ីរ៉ង់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top