ព័ត៌មានជាតិ

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ GTVC ចូលរួមជាមួយសម្ថកិច្ច ពន្លត់អគ្គិភ័យឆាបឆេះឃ្លាំងគ្រឿងសង្ហារឹមមួយកន្លែង នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ កាលពីវេលាម៉ោង ៧:៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន GTVC ចំនួន ២គ្រឿង ចេញទៅសហការ ជាមួយសម្ថកិច្ចចម្រុះ ខេត្តព្រះសីហនុ ក្នុងការពន្លត់ករណីអគ្គិភ័យ ដែលបានឆាបឆេះឃ្លាំងទុកសម្ភារៈគ្រឿងសង្ហារឹមមួយកន្លែង ស្ថិតនៅក្រោយរោងចក្រយូសុីន ក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។ 

សូមរំលឹកថា មានករណីអគ្គិភ័យ ឆាបឆេះឃ្លាំងទុកសម្ភារៈគ្រឿងសង្ហារឹមមួយកន្លែង ដែលស្ថិតនៅក្រោយរោងចក្រយូសុីង ក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ វេលាម៉ោងជាង ៧យប់ ថ្ងៃទី១៣​ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះ កម្លាំងសមត្ថកិច្ចចម្រុះ ជំនាញបង្ការពន្លត់អគ្គិភ័យ អាជ្ញាធរខេត្ត ក្រុង និងក្រុមសង្គ្រោះ បានចេញអន្តរាគមន៍ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ទៅជួយអន្តរាគមន៍ទប់ស្កាត់ មិនឲ្យរាលដាលបន្ត ដោយគិតត្រឹមម៉ោង៨យប់ថ្ងៃដដែល ភ្លើងបានរលត និងមិនមានមនុស្សរងគ្រោះថ្នាក់ទេ។ ចំពោះមូលហេតុ ភ្លាមៗនៅមិនទាន់មានការបញ្ជាក់ផ្លូវការ ពីសមត្ថកិច្ចនៅឡើយ រង់ចាំការស្រាវជ្រាវតាមនិតិវិធី៕

To Top