ព័ត៌មានអន្តរជាតិ

ប្រធានផ្នែកហិរញ្ញវត្ថុ G-7 ជួបពិភាក្សាគ្នា អំពីផលប៉ះពាល់ នៃជំងឺឆ្លងវីរុស កូរ៉ូណា លើសេដ្ឋកិច្ច ពិភពលោក

តូក្យូ៖ មន្ត្រីរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា រដ្ឋមន្រ្តីហិរញ្ញវត្ថុ នៃក្រុមប្រទេសឧស្សាហកម្មទាំង ៧ នឹងធ្វើសន្និសិទសន្និសីទ មួយនៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាពីវិធានការណ៍នានា ដើម្បីបន្ធូរបន្ថយផលប៉ះពាល់ នៃការផ្ទុះឡើងនៃវីរុសកូរ៉ូណា នេះលើសេដ្ឋកិច្ចពិភពលោក ។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ G-7 ត្រូវបានគេរំពឹងថា នឹងចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយ ដែលគ្រោងនឹងអំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះការរីករាលដាលនៃវីរុសនេះ ដោយចាត់ទុក វាជាហានិភ័យធ្លាក់ចុះដល់កំណើន សេដ្ឋកិច្ចពិភពលោក ខណៈពេលដែលបានបញ្ជាក់ថា ពួកគេនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីកាត់បន្ថយផលប៉ះពាល់ជាផ្លូវការ ។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុជប៉ុនលោក Taro Aso បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកនេះថា យើងនឹងបន្តដោះស្រាយជាមួយមេរោគឆ្លងវីរុសកូរ៉ូណា ជាមួយនឹងការដឹងអំពីវិបត្តិ និងភាពប្រុងប្រយ័ត្ន ៕
ដោយ ឈូក បូរ៉ា

To Top