ព័ត៌មានជាតិ

សម្តេចធិបតី ៖ រាជរដ្ឋាភិបាល តែងតែគិតពីតុល្យភាព រវាងអ្នកប្រើប្រាស់ និងអ្នកផលិត

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលតែងតែគិត ពីតុល្យភាពរវាងអ្នកប្រើប្រាស់និងអ្នកផលិត ចំពោះការផលិតកម្មកសិកម្ម នៅក្នុងប្រទេស។

សម្តេចធិបតីបានលើកឡើង «កម្មវិធីគោលនយោបាយ អាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល»នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកាថា នៅពេលតម្លៃស្រូវមានតម្លៃ ហើយផ្គួបផ្សំ នៃតម្លៃវត្ថុធាតុដើមធ្លាក់ចុះដូចជាជី ថ្នាំកសិកម្មមួយចំនួននឹងគឺ ធ្វើឲ្យកសិកររកចំណូលបាន។

សម្តេចបានគូសបញ្ជាក់ថា «អីចឹងរាជរដ្ឋាភិបាល យើងតែងតែគិតពីតុល្យភាព រវាងអ្នកប្រើប្រាស់និងអ្នកផលិត។ បើអ្នកផលិតតម្លៃខ្ពស់ល្អហើយ ប៉ុន្តែនៅពេល លក់អ្នកប្រើប្រាស់ថាថ្លៃក៏មិនកើត អីចឹងយើងត្រូវគិតពីអតិផរណា ចឹងយើងត្រូវគិតពីគម្លាតថា ផលទី១ចូលទៅកសិករឲ្យបានច្រើន ។ ទី២ រក្សាលំនឹងតម្លៃនៅក្នុងទីផ្សារសម្រាប់ផលិតផល»។

សម្តេចធិបតីបន្តថា មិនសំខាន់លើកតម្លៃលក់នោះទេ ប៉ុន្តែសំខាន់ត្រង់ថា កសិករនៅលក់លុយគ្រប់ឬទេ ។បើការផលិតមានតម្លៃថ្លៃពេក ទោះបីលក់យ៉ាងម៉េចក៏ មិនដល់លុយដែរ ។ សម្តេចធិបតីថារាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ក្នុងការចាក់ចេញ នូវគោលនយោបាយអនុគ្រោះ គឺធ្វើយ៉ាងណាកាត់បន្ថយតម្លៃ ដើម្បីមានការប្រកួត ប្រជែងហើយរក្សាតម្លៃ។

សម្តេចបញ្ជាក់ថា «បើសិនតម្លៃលក់ កាន់តែច្រើនចំណូលកាន់តែច្រើន ហើយតម្លៃទាបក្នុងការផលិតរួម នឹងការខិតខំក្នុងការកាត់បន្ថយ ក្នុងការកាត់បន្ថយ ដឹកជញ្ជូន របស់យើង ខ្ញុំគិតថា អាចធ្វើឲ្យតម្លៃកសិផល របស់យើងកាន់តែប្រកួតប្រជែង នឹងផលទទួល បានលើកសិករ »។

ជាមួយគ្នានោះដែរ ទាក់ទងតម្លៃកសិកម្មនេះដែរ សម្តេចធិបតីបានលើកឡើងថា រាជរដ្ឋាភិបាលតែងតែគិតដល់ប្រជាកសិករ គឺធ្វើយ៉ាងណាឲ្យប្រជាកសិកទទួល បានផលទាំងអស់ ។ ក្នុងនោះគោលដៅអាទិភាពគឺធ្វើយ៉ាងណា ចែកផលលាបទៅដល់ប្រជាពលរដ្ឋ ក្នុងវិស័យកសិកម្ម គឺដល់ប្រជាកសិករតែម្តង។

ក្នុងឱកាសនោះដែរសម្តេចធិបតី ក៏បានលើកឡើងទៀតថា ប្រជាកសិករសុទ្ធតែចង់ បានតម្លៃអង្ករខ្ពស់(ថ្លៃ) ។ចំណែកអ្នកហូបវិញថា កុំឲ្យថ្លៃពេក អីចឹងតុល្យភាព នេះបានខិតខំក្នុងការ ធ្វើឲ្យមានការធានាឲ្យមានតុល្យភាពគ្នា ៕

To Top