ព័ត៌មានជាតិ

សម្តេចធិបតី ផ្តល់គោលការណ៍ ទៅក្រសួងកសិកម្ម ឲ្យជួយអន្តរាគមន៍ប្រជាកសិករ ចំពោះលក្ខណៈ បុរេសកម្ម

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់គោលការណ៍ដល់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវគិតគូរចំពោះការជួយអន្តរាគមន៍ ដល់ប្រជាកសិករ ចំពោះប្រភេទមានលក្ខណៈ ជាបុរេសកម្ម ។

ក្នុងឱកាសអញ្ជើញប្រកាសឲ្យអនុវត្តជាផ្លូវការ «កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល» នាថ្ងៃទី២០ វិច្ឆិកា សម្តេចធិបតីបញ្ជាក់ថា “ប្រសិនបើយើងជួយឲ្យគាត់ដើរ ត្រូវតែជួយមិនគ្រាន់តែថា ដាក់ទីផ្សារឲ្យទេ ត្រូវជួយទាំងហិរញ្ញប្បទាន ត្រូវជួយទាំងបច្ចេកទេស ដើម្បីឲ្យស្តង់ដារ ហើយបើគាត់នៅតែមួយភូមិ១០០គ្រួសារនឹង ផលិត១០មុខហើយ មិនដឹងអន្តរាគមន៍យ៉ាងមិច តែបើគាត់ឯកភាពគ្នា ព្រោះខ្ញុំបានផ្តល់គោលការណ៍ទៅ ឯកឧត្តម ឌិត ទីណា ការអន្តរាគមន៍ នឹងរើសប្រភេទ ត្រូវមានលក្ខណៈ បុរេសកម្ម ” ។

ក្នុងនោះសម្តេចធិបតីបញ្ជាក់ថា “ទីមួយគឺប្រតិកម្ម ប្រតិកម្មបានន័យថា កន្លែងនឹងប្រជាពលរដ្ឋគាត់ធ្វើអី តាំងពីដូនតាមក យើងឆ្លើយតបជួយគាត់ប៉ុណ្ណឹង ចឹងបើក្នុង១ពាន់គ្រួសារ មានផលិតផល១០០មុខ យើងជួយ១០០មុខដដែល តែបុរេសកម្ម ត្រូវគិតគូរថា តើដើម្បីមាត្រដ្ឋានថា តើនៅកន្លែងហ្នឹងគួរអាចជួយគាត់ ដើម្បីបង្វែរ ។ ឧទាហរណ៍ កន្លែងហ្នឹងមានសក្កានុពលស្វាយចន្ទី ដែលយើងត្រូវនាំចេញ បីលានតោន តែកន្លែងនឹងឥឡូវគាត់ធ្វើស្រូវ បើយើងប្រតិកម្ម យើងត្រឹមតែជួយបច្ចេកទេស ទៅឲ្យគាត់ដាំដុះបានល្អ គាត់រកទីផ្សារខ្លួនឯង តែបើយើងអាចមានគោលការណ៍ ​បុរេសកម្ម បានន័យថា យើងដាក់ទិសដៅប្រែក្លាយកន្លែងនឹងទៅ ជាខេត្តកំពង់ធំ ព្រះវិហារប៉ុន្មានកន្លែងនឹង ដែលថា ជាគោលដៅពង្រីកការដាំដុះស្វាយចន្ទី ឈានទៅដល់ការ តម្លើងរោងចក្រផលិតសម្រេចនៅក្នុងនឹង ​យើងអាចដាក់គោលដៅ ដើម្បីណែនាំគាត់ ជួយតម្រង់ទិសគាត់ និងផ្តល់ការគាំទ្រ បុរេសកម្ម ជាជាងប្រតិកម្ម ហើយប្រសិនបើយើងមិនចឹងទេ យើងពិបាកណាស់ ហើយប្រសិនជាដាក់ ដោយសារកាលមុន ជួនកាលហេតុអ្វី បានជាគាត់ដាំស្រូវ ព្រោះកន្លែងនឹង គាត់អត់មានលទ្ធភាពធ្វើដី ឬមួយក៏មានការជួយ តែប្រសិនបើមានល្អ ចឹងបើយើងរៀបចំកញ្ចប់នឹងតែមួយ យើងអន្តរាគមន៍ចូលទៅគឺបានល្អ ហើយធ្វើការ ហើយកិច្ចការងារនេះ ខ្ញុំឯកភាពទៅលើការរៀបចំមាត្រដ្ឋាននេះ” ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា “ខ្ញុំសូមគាំទ្រ ហើយខ្ញុំសូមថា ការដាក់ទិសដៅ និងការរៀបចំនូវវិធានការផ្សេងៗ ដើម្បីជំរុញការរៀបចំ នូវសមាគមន៍ សហគមកសិកម្មទំនើបនេះ គឺជាអទិភាពសំខាន់ ហើយក៏បានគិតគូរ ថាធ្វើយ៉ាងណាដើរ ព្រោះដើម្បីធានាការផ្គត់ផ្គង់ យើងត្រូវការដៃគូរមួយ រដ្ឋាភិបាលត្រូវការដៃគូមួយណា ដែលមានសំឡេងរួម ដើម្បីជួយ ហើយតម្រង់ទិសតែម្តង” ។

ក្នុងនោះដែរ សម្តេចធិបតី បញ្ជាក់ថា “រាជរដ្ឋាភិបាល ការបង្កើន និងការប្រមូលផ្តុំ ​ប្រតិបត្តិករ នៅក្នុងការចូលរួមនេះ គឺជាកិច្ចការសំខាន់ ហើយជាក់ស្តែង ក្រៅពីទទួលបាន ជំនួយបច្ចេកទេស ការប្រឹក្សាយោបល់ និងឥណទានជាដើម ហើយការរៀបចំ នូវឥណទានហិរញ្ញវត្ថុ ឥណទានកសិកម្មរបស់យើងកន្លងទៅ តាមរយៈធនាគារ SME Bank តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឥឡូវយើងមានដាក់ចេញ ១០០លានដុល្លារជាង ចាប់ផ្តើមសម្រាប់ត្រៀមអន្តរាគមន៍នោះ ទាមទារនូវខ្សែចង្វាក់ផលិត ជាពិសេសគឺអ្នកផលិតតែម្តង ចងក្រងឲ្យបានត្រឹមត្រូវ” ៕

To Top