ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកទឹកចិត្តឲ្យអាជ្ញាធរ នៅតាមមូលដ្ឋានណែនាំ ទៅដល់ម្ចាស់អាជីវកម្មខុសច្បាប់ ត្រូវកាត់បន្ថយ ហើយងាកមកពង្រីក អាជីវកម្មស្របច្បាប់ៗ ដែលជាមុខរបរល្អៗវិញ។
សម្តេចក៏បានប្រាប់ថា កាត់បន្ថយអាជីវកម្មខុសច្បាប់ នោះតាមរយៈឪពុក-ម្តាយ និងអាណាព្យាបាល ចូលរួមណែនាំទប់ស្កាត់ កុំឲ្យសមាជិកគ្រួសារចូលទៅលេង យូរៗទៅនឹងអាចកាត់បន្ថយហើយ ។ ជាមួយគ្នានេះ ត្រូវបង្វែរួមគ្នាមកអាជីវកម្ម ស្របច្បាប់វិញទើបប្រសើរ។
ជាមួយនឹងអាជីវកម្មខុសច្បាប់នេះ សម្តេចក៏បានលើកឡើងចំៗ ពីល្បែងជល់មាន់ផងដែរ ព្រោះពេលមុនមានការ ចាក់លុយជល់មាន់ នៅតាមរោង ឬតូបនានានៅលើដី ប៉ុន្តែឥឡូវបច្ចេកវិទ្យា ឌីជីថលរីកចម្រើន បានបង្វែរទៅលេងមាន់ នៅតាមប្រព័ន្ធអនឡាញ់ ៕