ព័ត៌មានអន្តរជាតិ

ស៊ែប៊ី ប្តេជ្ញាចិត្ត បង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាមួយនឹងអង្គការណាតូ

ប្រភព ៖ AFP

បរទេស ៖ លោក Aleksandar Vucic ប្រធានាធិបតីស៊ែប៊ី បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា កិច្ចសហប្រតិបត្តិការ ជាមួយអង្គការណាតូ គឺមានសារៈសំខាន់ដើម្បីធានាសុវត្ថិភាព និងសន្តិសុខ របស់ប្រទេស។

យោងតាមការចេញផ្សាយរបស់កាសែត RT លោក Aleksandar Vucic ប្រធានាធិបតីស៊ែប៊ីបានថ្លែងបែបនេះបន្ទាប់ពីលោកបានជួបជាមួយលោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ កាលពីថ្ងៃម្សិលមិញនេះ។

កន្លងមកប្រទេសស៊ែប៊ីបានលុបចោល សមយុទ្ធទាំងអស់ជាមួយណាតូ និងរុស្ស៊ីដូចគ្នាក្នុងឆ្នាំ ២០២២ ដើម្បីបញ្ជាក់ឡើងវិញ នូវអព្យាក្រឹតភាពយោធារបស់ខ្លួន នៅក្នុងជម្លោះអ៊ុយក្រែន។

លោក Vucic ក៏បានបដិសេធមិនចូលរួមក្នុងការហ៊ុមព័ទ្ធ របស់លោកខាងលិចមកលើរុស្ស៊ី បើទោះបីជាមានសម្ពាធម្តងហើយម្តងទៀត ពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបក៏ដោយ ៕

ប្រែសម្រួល៖ស៊ុនលី

To Top