ព័ត៌មានជាតិ

កម្ពុជា គ្រោងរៀបចំ ពិព័រណ័លំនៅដ្ឋាន និងជីវិតទាន់សម័យកម្ពុជា ឆ្នាំ២០២០

ភ្នំពេញ ៖ ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យកម្ពុជា ឆ្នាំ២០២០ គឺជាព្រឹត្តិការណ៍មួយ ដ៏ល្អសម្រាប់ឲ្យគ្រួសារ ទាំងមូលអាចចូលរួម និងចំណាយពេលជាមួយគ្នា ពេញមួយថ្ងៃ។
Thomas O’Sullivanនាយកប្រតិបត្តិគេហទំព័រ realestat.com.kh បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នាថ្ងៃអង្គារទី៣ ខែមិនា ឆ្នាំ២០២០នេះថា ក្នុងពិព័រណ៍នេះ ក៏មានការលក់ម្ហូប អាហារ ភេសជ្ជៈ និង ការរៀបចំសកម្មភាព និងកន្លែងកំសាន្ដផ្សេងៗលក្ខណៈគ្រួសារផងដែរ ។

ជាមួយការទទួលបានសិទ្ធិ ក្នុងការកាន់កាប់ស្របច្បាស់ នៃគេហទំព័រ B2B Cambodia មានន័យថា ព្រឹត្តិការណ៍នេះនឹងបើកទ្វារស្វាគមន៍ ទៅដល់ប្រជាជនក្នុងស្រុក និងអ្នកជំនួញអន្ដរជាតិដែលស្វែងរក សេវាកម្មផ្សេងៗ នៅក្នុងទីផ្សារប្រទេសកម្ពុជា រួមមាន សេវាផ្នែកច្បាប់ គណនេយ្យ និង សេវកម្មផ្សេង ទៀត បូករួមទាំង អចលនទ្រព្យបែបអាជីវកម្ម ប្រាក់កម្ចី ឡាន និង ទំនិញម៉ាក់ល្បីៗជាច្រើនទៀត ។

លោក Thomas បានថ្លែងបន្តថា កម្មវិធីនេះ អាចធ្វើទៅបានដោយមានការគាំទ្រ ពីដៃគូសហការជាច្រើនរួមមាន៖ ក្រុមហ៊ុនដឹកជញ្ចូនចំណី អាហារ foodpanda ហាងលក់គ្រឿងអលង្ការ យីហោ មកពីទីក្រុងហុងកុង Lukfook Jewelry Cambodia ក្រុមហ៊ុនទឹកបរិសុទ្ធ Funny Water និង ក្រុមហ៊ុនប្រព័ន្ធផ្សព្វជាច្រើនទៀតរួមមាន Tnoat News, Khmer Times, Sing Meng Media, Fang.com និង Panasia Life។

លោកនាយកប្រតិបត្តិបន្ថែមថា ក្រៅពីទទួលបានការបញ្ចុះតម្លៃ ដ៏ច្រើន សន្ធឹកសន្ធាប់ ពីវិស័យអចលនទ្រព្យ និងរបស់របរផ្សេងៗទៀត អ្នកចូលរួមនៅក្នុង ពិព័រណ៍ក៏មាន ឳកាសឈ្នះរង្វាន់ធំៗជាច្រើន ដូចគ្នាជាមួយព្រឹត្តិការណ៍ដទៃទៀតដែរ រួមមាន ធុងបាស ទូរស័ព្ទ និង របស់របសជាច្រើនផ្សេងទៀត ហើយរង្វាន់ដែលធំជាងគេនោះគឺគ្រឿង អលង្ការពិតៗ១០០% ផ្ដល់ជូនដោយហាងលក់គ្រឿងអលង្ការ Lukfook Jewellry Cambodia៕

To Top