ព័ត៌មានជាតិ

Update៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល ស្នើដល់រដ្ឋាភិបាលទទួលយក កិច្ចព្រមព្រៀង ជាមួយក្រុមហាម៉ាស់ ដើម្បីដោះលែង ចំណាប់ខ្មាំងឲ្យមានសេរីភាព

រូបភាពពី៖​ XINHUA

ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានស្នើឱ្យរដ្ឋាភិបាលរបស់លោកទទួលយកកិច្ចព្រមព្រៀងមួយសម្រាប់ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ក្នុងការដោះលែងចំណាប់ខ្មាំងមួយចំនួននៅក្នុងតំបន់ហ្គាហ្សាជាថ្នូរនឹងបទឈប់បាញ់ជាច្រើនថ្ងៃ ទោះបីជាការស្លាប់របស់ចំណាប់ខ្មាំងនៅក្នុងការជាប់ឃុំត្រូវបានប្រកាសឲ្យដឹងក្តី ។

មន្ត្រីមកពីប្រទេសកាតា ដែលបាននិងកំពុងសម្រុះសម្រួលក្នុងការចរចា ក៏ដូចជាសហរដ្ឋអាមេរិក អ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ជាច្រើនថ្ងៃមកនេះបានលើកឡើងថា កិច្ចព្រមព្រៀងមួយនឹងកើតឡើង ។
គួរបញ្ជាក់ថា នៅមុនពេលប្រមូលផ្តុំជាមួយរដ្ឋាភិបាលពេញលេញរបស់គាត់ លោក Netanyahu បានជួបកាលពីថ្ងៃអង្គារជាមួយគណៈរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសង្គ្រាមរបស់គាត់ និងគណៈរដ្ឋមន្ត្រីសន្តិសុខជាតិពិភាក្សាលើកិច្ចព្រមព្រៀងនេះ ។

ក្រុមហាម៉ាស់ត្រូវបានគេជឿថា កំពុងចាប់ចំណាប់ខ្មាំងជាង២០០នាក់ដែលត្រូវបានចាប់ខ្លួននៅគ្រាដែលក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបានចូលទៅក្នុងប្រទេសអ៊ីស្រាអ៊ែលកាលពីថ្ងៃទី៧ ខែតុលាដោយបានសម្លាប់មនុស្សអស់ប្រមាណ១.២០០នាក់ នេះបើយោងតាមចំនួនសរុបដែលបានផ្តល់ដោយអ៊ីស្រាអ៊ែល ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top