ព័ត៌មានអន្តរជាតិ

បទឈប់បាញ់ នៅហ្គាហ្សា បន្តរយៈពេល ២ថ្ងៃបន្ថែមទៀត

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កិច្ចព្រមព្រៀងឈប់បាញ់គ្នាបណ្តោះអាសន្ន ដើម្បីការងារមនុស្សធម៌ នៅក្នុងជម្លោះអ៊ីស្រាអែលនិងហ្គាហ្សា ដែលនឹងត្រូវផុតកំណត់នៅល្ងាចថ្ងៃចន្ទ ប៉ុន្តែត្រូវបានពន្យារពេល ៤៨ម៉ោងបន្ថែមទៀត ។

អ្នកនាំពាក្យក្រសួងការបរទេស លោក Majid al-Ansari បាននិយាយនៅក្នុងសារបង្ហោះនៅលើ X ថាកាតាប្រកាសថា ជាផ្នែកមួយនៃការសម្រុះសម្រួលដែលកំពុងដំណើរការ កិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ ដើម្បីបន្តការផ្អាកមនុស្សធម៌រយៈពេលពីរថ្ងៃបន្ថែមទៀត នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

បន្តិចក្រោយមក ក្រុមហាម៉ាស់បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា បទឈប់បាញ់ត្រូវបានបន្ត ដោយផ្តល់កិត្តិយសដល់កាតា និងអេហ្ស៊ីបសម្រាប់ការសម្រុះសម្រួល។

លោក Ghazi Hamad សមាជិកនៃការិយាល័យ នយោបាយរបស់ក្រុមបានប្រាប់ Al Jazeera ថា៖ខ្ញុំសង្ឃឹមថាយើងអាចបន្តរហូតដល់ យើងឈានដល់ការបញ្ចប់នៃសង្រ្គាមនេះ និងការឈ្លានពានមកលើ ប្រជាជនរបស់យើងនៅហ្គាហ្សាទាំងមូល ។

ទោះបីជាយ៉ាងណាក្តីប្រទេសអ៊ីស្រាអែល​ មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​អំពី​ ការ​ពន្យារ​ពេល​នេះ​នៅ​ឡើយ​ទេ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top