ព័ត៌មានជាតិ

តារាចម្រៀង ពេជ្រ រដ្ឋា ធ្លាប់ទទួលការសរសើរពីសម្ដេចតេជោ ហ៊ុន សែន បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់

ភ្នំពេញ៖ តារាចម្រៀងលោក ពេជ្រ រដ្ឋា ជាតារាចម្រៀង ក្នុងផលិតកម្មថោន ដែលធ្លាប់ត្រូវបាន សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា សរសើរពីទឹកដមសំឡេងនោះ បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិត នៅរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៥៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ២៧/២៨ ស្ថិតក្នុងភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នេះ តាមរយៈគេហទំព័រហ្វេស ប៊ុកផ្លូវការ របស់ខ្លួន ផលិតកម្មថោនបានបង្ហោះសារ ចូលរួមសោកស្តាយ និងរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសព៕

To Top