ភ្នំពេញ ៖ សៀវភៅធ្វើម្ហូបខ្មែរឈ្មោះ “សោយ” ដែលជាស្នាដៃ របស់ខ្មែរសុទ្ធសាធ ហើយត្រូវរៀបរៀង ដោយចុងភៅលំដាប់ប្រទេស ដែលគ្រប់គ្នាស្គាល់ថា “Chef Nak “ទទួលបានជ័យលាភី “សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក” នៅទីក្រុង Riyahd ប្រទេស អារ៉ាបប៊ីសាអូឌីត ។ នេះបើតាមហ្វេសប៊ុករបស់Chef Nak បានផ្សាយនាថ្ងៃ៣០ វិច្ឆិកា ។
ក្រោយបានទទួលពានរង្វាន់ Gourmand Award ហើយ សារព័ត៌មានអន្តរជាតិ ដាក់រហស្សនាមថាជា “ពានរង្វាន់អូស្ការ” ក្នុងវិសយពានរង្វាន់ធ្វើម្ហូបអាហារ ។
កំពូលចុងភៅ Chef Nak បានលើកឡើងថា សមិទ្ធផលនេះ ជាសក្ខីភាពនៃការអបអរសាទរ សិល្បៈនៃការធ្វើម្ហូបខ្មែរ ការអភិរក្សប្រវត្តិសាស្ត្រ និងចែករំលែករសជាតិ ជាមួយនិងពិភពលោកទាំងមូលផងដែរ។
ជាមួយនឹងការ ទទួលបានពានរង្វាន់នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានចូលរួមអបអរសាទរ យ៉ាងក្លាវក្លាផងដែរ ៕