ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល និងក្រុមហាម៉ាស ព្រមព្រៀងគ្នា អូសបន្លាយ បទឈប់បាញ់គ្នា

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានព្រមព្រៀងបន្តបទឈប់បាញ់ បច្ចុប្បន្ននៅតំបន់ហ្គាហ្សា មួយថ្ងៃទៀត បន្ទាប់ពីមានការដោះដូរ អ្នកជាប់ឃុំរាប់សិបនាក់ទៀត កាលពីថ្ងៃពុធ ។

ប្រភពដដែល បានសរសេរទៀតថា ការពន្យារពេលនេះ ត្រូវបានគេរាយការណ៍ថា ត្រូវបានបញ្ចប់ត្រឹមតែប៉ុន្មាននាទី មុនពេលបទឈប់បាញ់មុន នឹងត្រូវបញ្ចប់នៅ ម៉ោង៧ព្រឹកម៉ោង ក្នុងស្រុកនៅថ្ងៃព្រហស្បតិ៍។

យោងតាមអ្នកការទូត នៅទីក្រុងដូហា នៃប្រទេសកាតា ដែលបានដើរតួជាអ្នកសម្រុះសម្រួល លក្ខខណ្ឌសម្រាប់ការអូសបន្លាយ បទឈប់បាញ់គឺដូចគ្នាទៅនឹង រយៈពេលប្រាំមួយថ្ងៃមុនកិច្ចព្រមព្រៀង ទាំងនោះក៏រួមមានទាំងការផ្លាស់ប្តូរចំណាប់ខ្មាំង អ៊ីស្រាអែល១០នាក់ និងអ្នកទោសប៉ាឡេស្ទីន៣០នាក់ ក៏ដូចជាការបញ្ចូលជំនួយមនុស្សធម៌ ចូលទៅក្នុងហ្គាហ្សាផងដែរ ។

គួរឲ្យដឹងដែរថា នៅមុនពេលកិច្ចព្រមព្រៀង ត្រូវបានសម្រេច ក្រុមហាម៉ាសបានអះអាងថា អ៊ីស្រាអែល បានបដិសេធបញ្ជីឈ្មោះ ចំណាប់ខ្មាំង ដែលត្រូវបានស្នើឡើងរបស់ខ្លួន ដែលរួមមានអ្នកជាប់ឃុំឃាំង នៅរស់ចំនួន៧នាក់ និង សាកសព បីនាក់ផ្សេងទៀត ដែលយោងទៅតាមក្រុម សកម្មប្រយុទ្ធប៉ាឡេស្ទីន ត្រូវបានសម្លាប់នៅក្នុងការ វាយប្រហារ តាមអាកាស របស់អ៊ីស្រាអែល ៕

ប្រែសម្រួល៖ស៊ុនលី

To Top