អាហ្វហ្គានីស្ថាន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ថា ក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីថ្ងៃសុក្រ មានការវាយប្រហារដោយភេរវកម្ម បានសម្លាប់មនុស្សអស់ចំនួន៦នាក់នៅក្នុងខេត្ត Herat ស្ថិតនៅភាគខាងលិច នៃប្រទេសអាហ្វហ្គានីស្ថាន ។
ក្រសួងខាងលើបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាអកុសល នៅថ្ងៃនេះ ការវាយប្រហារដោយអំពើភេរវកម្ម ទៅលើប្រជាជនស្លូតត្រង់នៅក្នុងស្រុក Enjil នៃខេត្ត Herat បានសម្លាប់មនុស្សចំនួន៦នាក់ និង២នាក់ទៀតរងរបួស” ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃ សរសេរដោយបានធ្វើការថ្កោលទោសទៅលើការវាយប្រហារនេះក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុតរបស់ខ្លួន ហើយបានសន្យាថា កងកម្លាំងសន្តិសុខនឹងខិតខំធ្វើយ៉ាងណា ដើម្បីនាំខ្លួនពិរុទ្ធជនមកផ្តន្ទាទោស ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា