បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជំរុញឱ្យអាជ្ញាធរអ៊ីស្រាអែល ក្នុងការកំណត់ឱ្យកាន់តែច្បាស់ នូវគោលដៅបញ្ចប់នៃ សង្គ្រាមជាមួយក្រុមហាម៉ាស ខណៈដែលអះអាងថា គោលបំណងដែលបានចែងក្នុងការ លុបបំបាត់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនទាំងស្រុង គឺនឹងអាចបណ្តាលឱ្យមានជម្លោះ រយៈពេលជាច្រើនឆ្នាំទៅខាងមុខ។
យោងតាមការចេញផ្សាយរបស់ RT
ការអត្ថាធិប្បាយរបស់លោក Macron បានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្តេជ្ញាកាលពីថ្ងៃសៅរ៍ថា នឹងបន្តការវាយលុកក្នុងតំបន់ Gaza រហូតដល់អស់នូវការជំទាស់ហើយនឹងអាចសម្រេច ពោលគឺការជួយសង្គ្រោះចំណាប់ខ្មាំង ដែលនៅសេសសល់ និងលុបបំបាត់ក្រុមហាម៉ាស់ ទាំងស្រុងចេញពីក្នុងតំបន់នេះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅខាងក្រៅសន្និសីទស្តីពីអាកាសធាតុ របស់អង្គការសហប្រជាជាតិ COP28 នៅទីក្រុងឌូបៃ លោក Macron បានចោទសួរបែបនេះថា៖ តើនរណាម្នាក់គិតថាវាអាចទៅរួច ដើម្បីលុបបំបាត់ក្រុមហាម៉ាសទាំងអស់បាននោះ។
លោកបានបញ្ជាក់ថា៖ ប្រសិនបើវាជាគោលបំណងពិតមែននោះ សង្គ្រាមនឹងអូសបន្លាយរយៈពេល ១០ ឆ្នាំទៀតជាមិនខាន។ លោកបានបន្តថា៖ មិនអាចមានសន្តិសុខរយៈពេលវែងសម្រាប់អ៊ីស្រាអែលក្នុងតំបន់នោះទេ ប្រសិនបើសន្តិសុខនោះមកដល់ តម្លៃជីវិតជនជាតិប៉ាឡេស្ទីន ដែលប៉ះពាល់ដល់មតិសាធារណៈក្នុងតំបន់ ៕
ប្រែសម្រួល៖ ស៊ុន លី