ភ្នំពេញ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រកាសថា នៅថ្ងៃទី១ ខែវិច្ឆិកា ស្អែកនេះ មានការចល័តកងកម្លាំង ដើម្បីហ្វឹកហ្វឺនរួមគ្នា ការពារសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងខេត្ត ខណៈខេត្តជាប់ព្រំប្រទល់ថៃ ដែលជាទីកន្លែង សម្រាប់ក្រុមប្រឆាំងឆ្លងកាត់មកកម្ពុជា នាថ្ងៃ៩ វិច្ឆិកា ដើម្បីមកធ្វើរដ្ឋប្រហារ ទំលាក់រាជរដ្ឋាភិបាលស្របច្បាប់។
ការត្រៀមនេះ បន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសវិធានការណ៍យ៉ាងម៉ឺងម៉ាត់ថា ចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០១៩ កងកម្លាំងប្រដាប់អាវុធ នៅគ្រប់រាជធានី-ខេត្ត នឹងមានវិធានការលើក្រុមទណ្ឌិត សម រង្ស៊ី ហើយ នៅពេលពួកគេ បានត្រៀមលក្ខណៈចូលស្រុកវិញ ក្នុងឱកាសបុណ្យ ឯករាជ្យជាតិ និងបុណ្យអុំទូក ៕