ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បង្កើនការវាយប្រហារ ទាំងលើដី និងពីលើអាកាស ទៅលើតំបន់ហ្គាហ្សាភាគខាងត្បូង

AFP
" "

បរទេស៖ កងកម្លាំងអ៊ីស្រាអែលបានប្រយុទ្ធ ជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃអង្គារនៅតំបន់ហ្គាហ្សាស្ទ្រីប ជាមួយនឹងការផ្តោតកាន់តែខ្លាំងទៅលើ តំបន់ហ្គាហ្សាភាគខាងត្បូង ខណៈដែលអង្គការជំនួយអន្តរជាតិ បានសម្តែងការព្រួយបារម្ភថា ជនស៊ីវិលមិនមានកន្លែងរត់គេចខ្លួន ដើម្បីសុវត្ថិភាពពីជម្លោះនោះទេ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា រថក្រោះ និងកងទ័ពអ៊ីស្រាអែលបានចល័តនៅជិត Khan Younis ដែលជាទីក្រុងភាគខាងត្បូងដែលធំជាងគេ ទីពីរនៅតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលបានវាយប្រហារ ភាគខាងត្បូងតំបន់ហ្គាហ្សា។

" "

ការព្រមានពីយោធាអ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានជំរុញឱ្យប្រជាជននៅក្នុងសង្កាត់ Khan Younis ជាច្រើនត្រូវជម្លៀសចេញ ដើម្បីសុវត្ថិភាពរបស់ពួកគេ ដោយដឹកនាំពួកគេទៅតំបន់ភាគខាងត្បូងបន្ថែមទៀត។

" "

ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បាននិយាយថាមនុស្សប្រមាណ ១,៨លាននាក់ ត្រូវបានផ្លាស់ទីលំនៅនៅក្នុងតំបន់ហ្គាហ្សា ខណៈដែលទីភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន និយាយថាមនុស្សជិត ១លាននាក់ កំពុងជ្រកកោននៅក្នុងកន្លែងរបស់ខ្លួន នៅភាគខាងត្បូងហ្គាហ្សា៕

ប្រែសម្រួលៈ ណៃ តុលា

To Top